ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកសារចំនួន៨ ត្រូវបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចការងារជាប្រវត្តិសាស្ត្រ លើកដំបូងរបស់មេដឹកនាំកម្ពុជា ទៅកាន់ប្រទេសតួកគី

AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ –ប្រភពពីអ្នកយកព័ត៌មានរបស់ទូរទ្សន៍ជាតិកម្ពុជា(TVK)បានឱ្យដឹងថា បន្ទាប់ពីជំនួប​ពិភាក្សា​ទ្វេភាគី និងជំនួបអាហារការងារថ្ងៃត្រង់ដែលបានចំណាយពេលប្រមាណ ១ម៉ោង៣០នាទី រួចក កាលពីថ្ងៃអាទិត្យ ១២កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែ តុលា ឆ្នាំ២០១៨ នៅទីក្រុងអ៊ីស្តានប៊ុល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម រ៉េជីប ថាយ៉ីបអ៊ែដ៏វ៉ាន ប្រធានាធិបតីនៃសា ធារណរដ្ឋតួកគី បានអញ្ជើញធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើឯកសារ​សំ​​ខាន់ៗចំនួន ៨ សំដៅ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើ

ឯកសារសំខាន់ៗទាំងនោះ រួមមាន ទី១-អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការរវាង អាជ្ញារកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្រោ្គះជនពិការដោយសារមីន និងមជ្ឈណ្ឌលជាតិសកម្មភាពមីនតួកគី ភាគីកម្ពុជាចុះហត្ថលេខាដោយ ឯកឧត្តម អ៊ុច បូរិទ្ធ រដ្ឋលេខាធិកាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយឯកឧត្តម ម៉ូសសិន ដេរ៉េ(Muhsin Dere) អនុរដ្ឋមន្រ្តីក្រសួងការពារជាតិតួកគី។ ទី២-អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័​​កសិកម្ម ចុះហត្ថលេខាដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋ  ន្រ្តី​​ក្រសួ​​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយឯកឧត្តមបណ្ឌិត បេ គារ ប៉ាកដេមីរលី(Bekir Pakdemirli) រដ្ឋមន្រ្តីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់តួកគី។ ទី៣កិច្ចព្រម ព្រៀងកិច្ចសហប្រតិបត្តិការក្នុងវិស័យទឹក ចុះហត្ថលេខាដោយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយឯកឧត្តមបណ្ឌិត បេគារ ប៉ាកដេមីរលី(Bekir Pakdemirli) រដ្ឋមន្រ្តីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់តួកគី។ ទី៤កិច្ចព្រមព្រៀងស្តីពីជំរុញនិងការការពារទៅវិញទៅមក នៃវិនិយោគ ចុះហត្ថលេខាដោយឯកឧត្តម សុខ ចិន្តា សោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គ លេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយឯកឧត្តមម៉ូស្តាហ្វា វ៉ារ៉ាក (Mustafa Varark) រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និង បច្ចេកវិទ្យាតួកគី។ ទី៥ កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យកីឡា ចុះហត្ថលេខាដោយឧត្តម  ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងការបរទេស និងសហប្រតិបត្តិកាអន្តរជាតិ ជាមួយឯកឧត្តម ម៉េតម៉េត ម៉ូហារ៉ែម (Mehmet Muharrem) រដ្ឋមន្រ្តីយុវជន និងកីឡាតួកគី។ ទី៦ កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិ ការទេសចរណ៍ ចុះហត្ថលេខាដោយ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយ ឯកឧត្តម ម៉េវលូត កាវូសូក្លូ (Mevlut Cavusoglu) រដ្ឋមន្រ្តីក្រសួងការបរទេសតួកគី។ ទី៧ កិច្ច ព្រមព្រៀងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ចុះត្ថលេខាដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និ​​សហប្រតិបត្តិការអន្តរជាតិ ជាមួយឯកឧត្តម ម៉េវលូត កាវូសូក្លូ (Mevlut Cavusoglu) រដ្ឋមន្រ្តីក្រសួងការបរទេសតួកគី។ទី៨កិច្ច ព្រមព្រៀងកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ ចុះហត្ថលេខាដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយឯកឧត្តម ម៉េវលូត កាវូសូក្លូ (Mevlut Cavusoglu) រដ្ឋមន្រ្តីក្រសួងការបរទេសតួកគី

ដោយ ជឹម ណារី