ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អាមេរិកប្រកាសពីការដាក់ទណ្ឌកម្មថ្មីទៅលើកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ — កាលពីថ្ងៃព្រហស្បតិ៍ អាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចំនួនពីរ នៅក្នុងប្រទេស​ចិននិងរុស្ស៊ីពីបទជួយសម្របសម្រួលដោយខុសច្បាប់​នូវកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េ​ខាងជើង។

ក្រសួងរតនាគារបានដាក់ទណ្ឌកម្មផងដែរ ទៅលើក្រុមហ៊ុនឯកជនកូរ៉េខាងជើងមួយ នៅក្នុងឈុតថ្មីមួយនៃការដាក់ទណ្ឌកម្ម ដែលមានបំណងក្នុងការធ្វើមិនឱ្យមាននុយក្លេអ៊ែរ​នៃរបបនេះ។ ក្រសួងរតនាគារ បាននិយាយថា ខ្លួនកំពុងដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនមួយឈ្មោះ Silver Star ដែលជាក្រុមហ៊ុន IT របស់ប្រទេសចិនដ៏ល្បីឈ្មោះមួយ​ ប៉ុន្តែជាការពិត វាត្រូវ​បានរៀបចំ និងគ្រប់គ្រងដោយកូរ៉េខាងជើង។

លោក Jong Song-wha ជា CEO របស់ក្រុមហ៊ុន គឺត្រូវបានគេដាក់ទណ្ឌកម្មផងដែរ ហើយវាជាក្រុមហ៊ុនមួយឈានមុខគេ ដែលមានមូលដ្ឋាននៅក្នុងប្រទេសរុស្ស៊ី ដែលមាន​ឈ្មោះ​​ថា Volasys Silver Star។ ទីប្រឹក្សាក្រសួងរតនាគារលោក Steven Mnuchin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍​មួយថា សកម្មភាពទាំងនេះ គឺត្រូវបានគេត្រៀមទុកដើម្បីបញ្ឈប់នូវប្រាក់ចំណូល​ដោយខុស​ច្បាប់​ដល់ប្រទេសកូរ៉េខាងជើង ចេញពីការងារបច្ចេកទេសព័ត៌មានបរទេសដែលកំពុងបន្លំ​អត្តសញ្ញាណ​ពិតរបស់ពួកគេ និងនៅពីក្រោយខ្នងបណ្តាក្រុមហ៊ុនទាំងនោះ ដោយការក្លែង​ឈ្មោះ​ នឹងជាជាតិសាសន៍ភាគីទីបីជាដើម។ ទណ្ឌកម្មនេះ បានអំពាវនាវឱ្យមានការបង្កកទ្រព្យសម្បត្តិ ឬផលប្រយោជន៍​មួយចំនួន​នៃអង្គភាពទាំងនោះដែលបានកំណត់ និងបុគ្គលនៅក្នុងសហរដ្ឋអាមេរិក៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )