ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អាមេរិកស្នើឱ្យមានកិច្ចចរចាជាមួយប្រទេសចិន ស្តីអំពីគ្រាអាសន្ននៅកូរ៉េ

AKP ភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ — មន្រ្តីការពារជាតិអាមេរិកជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋ​អាមេរិក បានស្នើឱ្យមានកិច្ចពិគ្រោះយបល់ជាមួយប្រទេសចិន ស្តីអំពីទំនាស់ដ៏មាន​សក្តានុពល​នៅ​លើឧបទ្វីបកូរ៉េ​ ជាច្រើនលើកច្រើនសារកន្លងមកនេះ ប៉ុន្តែទីក្រុងប៉េកាំង​នៅ​តែ​មិនមានឆន្ទៈក្នុងការចូលរួមកិច្ចចរចា លើបញ្ហារសើបជាក់ស្តែងមួយនេះ។

លោក Radall Schriver ជាជំនួយការលេខាធិការទទួលកិច្ចការសន្តិសុខនៅអាស៊ី និង​ប៉ាស៊ីហ្វិក បានធ្វើការកត់សម្គាល់បែបនេះ នៅខាងក្រៅកិច្ចពិគ្រោះយោបល់ការពារជាតិនៅ​ទីក្រុង​សេអ៊ូល ដែលបានធ្វើជាម្ចាស់ផ្ទះដោយក្រសួងការពារជាតិកូរ៉េខាងត្បូង​។

លោក Schriver បានប្រាប់ទីភ្នាក់ងារសារព័ត៌មានយន់ហាប់ថា ពិតមែនហើយ យើងបានធ្វើសំណើនេះជាច្រើនលើកច្រើនសារមកហើយ ដោយគ្រាន់តែដាក់ទណ្ឌកម្មខ្លាំងៗ ហើយតើយើងគួរគិតបែបណាអំពីពួកគេ! គួរតែបន្ថែមនូវកម្រិតជាយុទ្ធសាស្រ្តថែមទៀតឬ​យ៉ាងណា?។

ជាផ្លូវការ ហាក់ដូចជាត្រូវបានសំដៅដល់លទ្ធភាពគ្រាអាសន្ន​មានដូចជា ជម្លោះខាង​ប្រដាប់អាវុធ នៅលើឧបទ្វីបកូរ៉េ ព្រមទាំងអាចមានចលាចលផ្នែកសង្គម ឬនយោបាយនៅក្នុង​ប្រទេសកូរ៉េខាងជើងដែលកំពុងក្រីក្រនោះ ដោយសេនារីយ៉ូទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីង​តោន​​បានចំណាយពេលវេលាដ៏យូរមកហើយសម្រាប់ការរៀបចំទាំងនេះ។

ក្នុងអំឡុងពេលវេទិកាសន្តិសុខនេះ លោក Schriver​ បានកត់សម្គាល់ថា សំណើ​ពិគ្រោះ​យោបល់ដែលមានគូប្រជែងជាយុទ្ធសាស្រ្ត ​ដែលទើបលេចចេញនាពេថ្មីៗនេះរបស់​អាមេរិកត្រូវបានធ្វើជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងនានាដើម្បីបង្កើតនូវជំនឿទុកចិត្តរួមគ្នា៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )