ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មនុស្សយ៉ាងហោចណាស់ ៤៣នាក់ ស្លាប់ដោយការវាយប្រហារ ពីអាកាសដឹកនាំដោយអារ៉ាប៊ីសាអូឌីតក្នុងប្រទេសយ៉េមែនខាងជើង

AKP ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ — ប្រធានការិយាល័យសុខាភិបាលខេត្ត Saada លោក Yahya Shayem បានប្រាប់ទីភ្នាក់ងារព័ត៌មាន ចិនស៊ីហួថា ជនស៊ីវិលយ៉ាងហោចណាស់ ៤៣ នាក់ ភាគច្រើនកូនក្មេងបានស្លាប់កាលពីថ្ងៃព្រហស្បតិ៍ នៅពេលដែលការវាយប្រហារពីអាកាសរបស់ក្រុមចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត បានទៅចំ រថយន្តក្រុងនៅក្នុងខេត្ត Saada ប្រទេសយ៉េមែនភាគខាងជើង ។
លោក Yahya Shayem បាននិយាយថា មនុស្សសរុបទាំងអស់៤៣នាក់ ភាគច្រើនកូនក្មេង ក្រោម អាយុ១០ឆ្នាំ បានស្លាប់ និង៦៤នាក់របួស នៅពេលដែលការវាយប្រហារពីអាកាសដឹកនាំដោយប្រទេស អារ៉ាប៊ីសាអូឌីតចំនួន២លើកបានទៅត្រូវរថយន្តក្រុង នៅក្នុងទីផ្សារដែលមានមនុស្សកុះករ Dhahya ។

នៅពេលជាមួយគ្នានោះដែរ ប្រធានគណៈប្រតិភូគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម ( ICRC )ក្នុងប្រទេសយ៉េមែនបាននិយាយនៅលើ twitter មួយថា « មនុស្សជាច្រើនបានស្លាប់ នឹងច្រើននាក់ ទៀតរបួសដែលភាគច្រើនអាយុក្រោម១០ឆ្នាំ » ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)