ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គ្រោះទឹកជំនន់នៅខេត្តកំពង់ចាមបានធ្វើមនុស្សស្លាប់ដោយលង់ទឹក និងរងគ្រោះដោយសត្វ អាសិរ្ពិស

AKP កំពង់ចាម ថ្ងៃទី១០ ខែសីហ ​ឆ្នាំ២០១៨ –ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាមបានឱ្យដឹងថា ក្នុងអំឡុងនៃស្ថានភាពទឹកជំនន់ទន្លេមេគង្គ គិតមកដល់ថ្ងៃទី០៩ ខែសីហាឆ្នាំ២០១៨នេះបានធ្វើឱ្យប្រជាពលរដ្ឋ ០៩នាក់បាត់បងជីវិតដោយគ្រោះថ្នាក់លង់ទឹក និងប្រជាពលរដ្ឋចំនួន ១៧នាក់រងគ្រោះដោយសត្វអាសិរ្ពិសទិច ចឹក ខាំ ដែលយើងបានសង្គ្រោះគាត់ឱ្យបានជាសះស្បើយហើយដែរ។

            នេះជាការថ្លែងក្នុងកិច្ចផ្ដល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មានក្នុងពេលដែលឯកឧត្តមបានដឹកនាំមន្ត្រីអង្កភាពពាក់ព័ន្ធចុះទៅពិនិត្យស្ថានភាពច្រាំងទន្លេដែលធ្លាប់រងការខូចខាតបាក់ច្រាំងនៅពេលមានទឹកជំនន់នៅចំណុចច្រាំងបាក់ស្ថិតនៅឃុំបឹងកុក ក្រុងកំពង់ចាមនៅពេលដែលទឹកជំនន់ទន្លេមេគង្គនៅតែបន្តហក់ឡើងនោះ នាល្ងាចថ្ងៃ ព្រហស្បតិ៍ ១៣រោចខែទុតិយសាឍ ឆ្នាំច សំរឹទ្ធស័ក . ២៥៦២ ត្រូវនឹងថ្ងៃទី ខែសីហា ឆ្នាំ២០១៨។

ឯកឧត្ដម គួច ចំរើន បានឱ្យដឹងថា ស្ថានភាពទឹកទន្លេមេគង្គ ក្នុងខេត្តកំពង់ចាម គិតត្រឹមល្ងាចថ្ងៃទី ខែសីហា ឆ្នាំ២០១៨នេះ កម្ពស់ទឹកបានឡើងដល់កម្ពស់ ១៥.២៤ម៉ែត្រលើសចំណុចប្រកាសអាសន្ន,០៤ម៉ែត្រ ដែលចំណុចប្រុងប្រយ័ត្នមានកម្ពស់១៥, ២០ម៉ែត្រប៉ុណ្ណោះ។ 

           ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ស្ថានភាពទឹកទន្លេមេគង្គ ក្នុងខេត្តកំពង់ចាមគិតត្រឹមថ្ងៃទី ខែសីហា ឆ្នាំ២០១៨ បានបង្ករងផលប៉ះពាលដល់ស្រុកចំនួន មានចំនួន៤២ឃុំ ស្មើនឹង១៦៦ភូមិ ធ្វើឱ្យប្រជាពលរដ្ឋ០៩នាក់បាត់បងជីវិតដោយគ្រោះថ្នាក់លង់ទឹក និងប្រជាពលរដ្ឋចំនួន១៧នាក់រងគ្រោះដោយសត្វអាសិរ្ពិសទិច ចឹក ខាំ ធ្វើឱ្យលិចលង់ផ្ទះសម្បែងប្រជាពលរដ្ឋប្រមាណ ២៣.៥៣៥ គ្រួសារ លិចដំណាំគ្រប់ប្រភេទប្រមាណ ៥០០ហិតា ក្នុងនោះដំណាំស្រូវមានជា .០០០ហិកតា ព្រមទាំងលិចផ្លូវប្រវែង១០៩.៨៦៨ម៉ែត្រក្នុងនោះមានផ្លូវក្រាលក្រួក្រហមប្រវែង៨៤.៧៦២ម៉ែត្រ​ ផ្លូវបេតុងប្រវែង២៤.៥០៦ម៉ែត្រ​ និងផ្លូវកៅស៊ូប្រវែង៦០០ម៉ែត្រ វត្ត​ និងវិហារអ៊ិស្លាម​ ចំនួន៣៥កន្លែង​ សាលារៀន៣៣កន្លែង​ មណ្ឌសុភាព ៣កន្លែង​ បាក់ច្រាំងទន្លេប្រវែង.៨៧៩ម៉ែត្រ​ ជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពចំនួន១២កន្លែង​ ដែលមាន ៦៣២គ្រួសារ​ ស្មើនឹង.៨៩៩នាក់​ សត្វពាហនៈ​ .៩៥៤ក្បាល

             ឯកឧត្តម គួច ចំរើនបានបញ្ជាក់ថា ដោយសារយើងបានត្រៀមលក្ខណៈជាមុន នូវកម្លាំងសរុប វិធានការណ៍សរុប និងមធ្យោបាយសរុប សម្រាប់ដោះស្រាយមុនពេលជួបគ្រោះទឹកជំនន់ធ្វើឱ្យយើងធ្វើអន្តរាគមន៍ជួយប្រជាពលរដ្ឋបានទាន់ពេលវេលាក្នុងករណីមានហេតុការណ៍ណាមួយកើតឡើង។ ឯកឧត្តមបានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់តាមបណ្តស្រុក ឃុំ ភូមិ និងមន្ដ្រីដឹកនាំគ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវតែបន្ដយកចិត្ដទុកដាក់គ្រប់គ្រងស្ថានការណ៍ឱ្យបានគ្រប់ជ្រុងជ្រោយពិសេសត្រូវត្រៀជានិច្ចនូវកិច្ចការជួយអន្តរាគមន៍ជួយ        សង្គ្រោះនៅពេលជួបហេតុការណ៍ផ្សេងៗ និងជួយសម្រួលដោះស្រាយចំពោះប្រជាពលរដ្ឋដែលកំពុងជួបការលំបាកនានាឱ្យបានទាន់ពេលវេលា 

ដោយ ឆាយ ម៉ុត