ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម វង សូត ៖ ការបង្កើតមណ្ឌលសំចតជួយជនរងគ្រោះនៅតាមច្រកព្រំដែន​ច្រើនកន្លែងពិតជាមានសារៈសំខាន់ណាស់

AKP បន្ទាយមានជ័យ ថ្ងៃទី១០ ខែសីហា ​ឆ្នាំ២០១៨ –រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម​ វង សូត បាន មានប្រសាសន៍ថា ការបង្កើតណ្ឌលសំចតជួយជនរងគ្រោះីការជួញដូរឆ្លងដែននៅតាម ច្រកព្រំដែនជាច្រើនកន្លែងពិតជាមានសារសំខាន់ណាស់ និងបានចូលរួមចំណែកការងារ សង្គមកិច្ចក្នុងការទទួលមើលខុសត្រូវលើជនងាយរងគ្រោះឱ្យកាន់តែប្រសើរនិងមានប្រសិទ្ធភាពជាងមុន

ការថ្លែងបែបនេះរបស់ឯកឧត្តម វង សូត ក្នុងឱកាសអញ្ជើញចុះពិនិត្យការសាងសង់​មណ្ឌលសំចតប៉ោយប៉ែតលើផ្ទៃដី១ហិកតា ស្ថិតនៅក្នុងភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដែលសម្រេចសាងសង់បានជាង ៩០ភាគរយហើយ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី ែ​សីហា ឆ្នាំ២០១៨

ឯកឧត្តមវងសូតបានបញ្ជាក់ថាការរៀបចំឱ្យមានអគារមណ្ឌលសំចតនេះឡើងគឺជាការគិតគូរទទួលខុសត្រូវខ្ពស់របស់អាជ្ញាធរនិងរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រមុខក្នុងការសម្រួលនិងរៀបចំសម្រាប់ប្រជា​ពលរដ្ឋពិសេសចំពោះពលករឆ្លងដែនខុសច្បាប់ដែលអាជ្ញាធរថៃចាប់បញ្ជូនត្រឡប់មកវិញ​យ៉ាងកំហុក ឱ្យមានកន្លែងស្នាក់នៅបានល្អប្រសើរ សមរម្យ មានសុខសុវត្ថិភាព។

ឯកឧត្តមបានបន្តទៀតថា នេះជាជំហានដំបូងនៃការរៀបចំមណ្ឌលសំចតនេះជាបន្ត​បន្ទាប់នឹងមានរៀបចំឱ្យបានល្អសមរម្យ និងទៅជាមជ្ឈមណ្ឌលពហុវិស័យពាក់ព័ន្ធទាំងអស់​សម្រាប់ជួយសម្រួលដល់ពលករនិងប្រជាពលរដ្ឋកម្ពុជាយើង។ គម្រោងសម្រាប់សាងសង់​មណ្ឌលមានផ្នែកស្នាក់នៅអចិន្ត្រៃយ៍បណ្តោះអាសន្ន(មានកន្លែងម្ហូបអាហារ)កន្លែងអប់រំបណ្តុះបណ្តាល ថែទាំ និង បម្រើជូនសេវាពាក់ព័ន្ធផ្សេងៗទៀត មានការគ្រប់គ្រងច្បាស់លាស់។

នៅក្នុងឱកាសនោះ​ឯកឧត្តម វង សូត បានជំរុញឱ្យក្រុមហ៊ុនដែលទទួលខុសត្រូវ ក្នុងការសាង សង់ ជួយកែសម្រួការខ្វះខាតបន្តិចបន្តួចដើម្បីជួយសង្រ្គោះជនរងគ្រោះ​ពីការជួញដូរពី សំណាក់ប្រទេសជិតខាងដោយត្រូវប្រឹងប្រែងធ្វើឱ្យបានលឿន និងមានប្រសិទ្ធភាពខ្ពស់ ស្រប ទៅនឹងយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា មណ្ឌលសំចតប៉ោយប៉ែតនេះ ​នឹងរួចរាល់ជាស្ថាពរ នៅខែខាងមុខនេះ ក្រោយការបើកដំណើរការជាផ្លូវការមណ្ឌលសំចតប៉ោយប៉ែតមួយនេះ នឹងចាប់ទទួលយកជនរងគ្រោះ ពីការជួញដូរមនុស្សពីប្រទេសថៃផងដែរ។

សូមបញ្ជាក់ថា មណ្ឌលសំចតប៉ោយប៉ែតនេះនឹងដាក់​ឱ្យដំណើរជាផ្លូវការក្នុងខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ៕

ដោយឈុន សារ៉ាត