ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រុមប្រឹក្សាយោបល់ TripAdvisor ប្រគល់ពានរង្វាន់ចំណាត់ថ្នាក់លេខ១ ប្រាសាទអង្គរវត្តជាសំណង់ប្រវត្តិសាស្ត្រ ដ៏អស្ចារ្យបំផុត លើពិភពលោក ឆ្នាំ២០១៨ ជូនដល់កម្ពុជា

AKP សៀមរាប ថ្ងៃទី១០ ខែសីហា ឆ្នំា២០១៨ —

ក្រុមប្រឹក្សាយោបល់លើការធ្វើដំណើរ ដែលហៅកាត់ថា TripAdvisor ប្រគល់ពានរង្វាន់ចំណាត់ថ្នាក់លេខ១ ប្រាសាទ​អង្គរវត្តជា​សំណង់​ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតលើពិភពលោក ឆ្នាំ២០១៨ ជូនដល់ព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានឯកឧត្តម ថោង ខុន រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍ ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងលោក សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សារា ចូលរួម​ទទួលនូវពានរង្វាន់ពីលោកស្រី Sara Mathews ប្រធានទីផ្សារតំបន់អាស៊ីប៉ាស៊ីហ្វីក នៃ TripAdvisor នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ នៅមុខប្រាសាទអង្គរវត្ត។

បន្ទាប់ពីពិធីទទួលពានរង្វាន់ ក៏មានការដង្ហែក្បួននៅជុំវិញក្រុងសៀមរាប ដើម្បីអបអរសាទរចំពោះការ​ទទួល​បានពាន​រង្វាន់នេះផងដែរ ។

រូបថត៖ ឃុត សៅ