ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ទទួលជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសរ៉ូវ៉ាន់ដា និងរដ្ឋមន្រ្តីការបរទេសហ្គីណេ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ —


ឯកឧត្តម ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ ល្វីស មុស៊ីគីវ៉ាបូ (Louise Mushikiwabo) រដ្ឋមន្ត្រីការបរទេស កិច្ចសហប្រតិបតិ្តការ និងសហគមន៍អាហ្វ្រិកបូព៌ា នៃសាធារណរដ្ឋរ៉ូវ៉ាន់ដា ដែលរួមដំណើរដោយឯកឧត្តម ម៉ាម៉ាឌី ទូរ៉េ (Mamadi Touré) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋហ្គីណេ នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ នៅភ្នំពេញ។
រូបថត៖ ខឹម សុវណ្ណារ៉ា