ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋាភិបាលហ្វីលីពីនស្នើផ្តល់សាច់ប្រាក់នឹងការចិញ្វឹមជីវិត ដើម្បីទាក់ទាញពួកឧទ្ទាមឆ្វេងនិយម

AKP ភ្នំពេញ ថ្ងៃទី០៩ ខែសីហា   ឆ្នាំ២០១៨ — តាមព័ត៌មានរដ្ឋាភិបាលដែលបានដាក់លើអនឡាញកាលពីថ្ងៃពុធឱ្យដឹងថា រដ្ឋាភិបាប្រធានាធិបតី ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ( Rodrigo Duterte ) កំពុងស្នើផ្តល់ឱ្យជាសាច់ប្រាក់ និងការចិញ្ចឹមជីវិត ដើម្បីទាក់ទាញពួកឧទ្ទាមឆ្វេងនិយមឱ្យបោះបង់ចោលការតស៊ូប្រដាប់អាវុធ ហើយចាប់ផ្តើមនូវជីវភាពថ្មី មួយ ។

រដ្ឋាភិបាលបានបង្កើតអង្គការធ្វើការសម្របសម្រួលមួយ ដែលមានឈ្មោះថា កងកម្លាំងបំពេញភារកិច្ច Balik- Loob ដែលមានភារកិច្ចអនុវត្តន៍នូវកិច្ចប្រឹងប្រែងថ្មីរបស់ខ្លួន ដើម្បីធ្វើសមាហរណកម្មឡើងវិញ   អតីតពួកឧទ្ទាមនៅក្នុងសង្គម ។

កម្មវិធីនេះនឹងអនុវត្តនូវកម្មវីថ្នាក់ជាតិដ៏ទូលំទូលាយ ដែលធ្វើសមាហរណកម្មមានមូលដ្ឋានសហ គមន៍មួយ ដែលគេអនុវត្តក្នុងស្រុក ដើម្បីដោះស្រាយឋានៈស្របច្បាប់និងសន្តិសុខដល់អតីតពួកឧទ្ទាមក៏ដូចជាតម្រូវការធ្វើឱ្យមាននិតិសម្បទាសេដ្ឋកិច្ច,សង្គម ចិត្តសាស្ត្ររបស់ពួកគេ ។

លោក ឌូតឺតេ បានសម្រេចអនុវត្តកិច្ចចរចាសន្តិភាពនៅតែមួយកន្លែងជាមួយពួកឧទ្ទាមកងទ័ព       ប្រជាជនថ្មី (NPA ) បន្ទាប់ពីកិច្ចចរចាផ្លូវការជាមួយរណសិរ្សប្រជាធិបតេយ្យ( NDF ) បានបរាជ័យកាលពីក្នុងខែមិថុនា ។ NDF កំពុងតំណាងឱ្យគណបក្សកុម្មុយនិស្តហ្វីលីពីន ( CPP)នឹងសាខាប្រដាប់អាវុធរបស់ខ្លួន គឺ  NPAs ។

បច្ចុប្បន្នយោធាបានប៉ាន់ប្រមាណពួកឧទ្ទាមប្រដាប់អាវុធទាំងនេះថា មានប្រហែល ៤.០០០ នាក់ ។

កិច្ចចរចាសន្តិភាពជាមួយពួកឧទ្ទាមត្រូវបានគេផ្អាកក្នុងឆ្នាំ ២០១១ ។ លោក ឌូតឺតេ បានយកមក ប្រើឡើងវិញកិច្ចចរចានេះ នៅពេលដែលលោកឡើងកាន់តំណែងក្នុងខែមិថុនា ឆ្នាំ ២០១៦ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )