ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រទេសសិង្ហបុរីនឹងផ្តោតទៅលើវិស័យចំនួនបី​ដើម្បីធ្វើឱ្យ ប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែសីហា  ឆ្នាំ២០១៨ — នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀនឡុង បាននិយាយកាលពីល្ងាចថ្ងៃសុក្រថា ប្រទេសសិង្ហបុរី អាចនឹងធ្វើកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត​នៅក្នុងវិស័យអប់រំ សុខាភិបាល និងលំនៅដ្ឋាន​ ដើម្បីធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅសម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន​។

សារមួយនេះ ត្រូវបានប្រកាសមួយថ្ងៃមុន​នៃថ្ងៃទី០៩​ ខែសីហានេះ នៅពេលដែល​ប្រទេស​សិង្ហបុរី នឹងត្រូវបា្ររព្ធថ្ងៃបុណ្យជាតិរបស់ខ្លួន។ តាមលោក លី បានឱ្យដឹងថា វិស័យទាំងបីនេះ​ត្រូវបានគេគូសបញ្ជាក់ ខណៈដែលពួក​គេ​មាន​ការព្រួយបារម្ភលើការចំណាយជាសំខាន់​សម្រាប់អ្នកស្រុករបស់ប្រទេសនេះ។

លោកនាយករដ្ឋមន្រ្តីបាននិយាយទៀតថា នៅក្នុងប្រទេសសិង្ហបុរី យើងធានាថា សេវាសាធារណៈសំខាន់ទាំងបីនេះ គឺត្រូវមានប្រសិទ្ធភាពខ្ពស់ និងអាចទទួលយកបាន​សម្រាប់​​ប្រជាពលរដ្ឋសិង្ហបុរីទាំងអស់​ទាំងអ្នកមាន ឬអ្នកក្រីក្រ។

លោកបានលើកឡើងពីសហគមន៍ Kampung Admiralty ផងដែរថា ​ដែលជា​សហគមន៍​​អ្នកចូលនិវត្តន៍ដំបូងរបស់ប្រទេសសិង្ហបុរី ដែលកន្លែងថ្លែងសុន្ទរកថាមួយ ត្រូវបាន​គេ​កត់ត្រាទុក​ធ្វើជាឧទាហរណ៍មួយ​នៃការខិតខំរបស់រដ្ឋាភិបាលនៅក្នុងរឿងទាំងនេះ។

លោកបានសង្កត់ធ្ងន់ថា យើងត្រូវការនូវជម្រើសសង្គម ស្ថិរភាពនយោបាយ និង​ការ​គ្រប់គ្រងល្អសម្រាប់រយៈពេលជាច្រើនឆ្នាំរហូតដល់បានក្លាយមកដល់ពេលនេះ នៅ​ក្នុង​គោល​បំណងដើម្បីស្ថាបនាប្រទេសសិង្ហបុរីឱ្យទៅជាកន្លែងដ៏ល្អប្រសើរមួយសម្រាប់ការរស់នៅ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក មាស សំអុល  )