ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រទេសម៉ារ៉ុកមានបំណងចង់ពង្រឹងភាពជាដៃគូជាមួយអាស៊ាន(ASEAN)

AKP ភ្នំពេញ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ — ប្រទេសម៉ារ៉ុក បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានសម្រេចចិត្តថា នឹងពង្រឹងភាពជាដៃគូបន្ថែមទៀតជាមួយអាស៊ាន។ ការកត់សម្គាល់បែបនេះ ត្រូវបានធ្វើឡើងដោយលោកស្រី Mounia Boucetta រដ្ឋមន្រ្តីការបរទេសម៉ារ៉ុកនៅឯការប្រារព្ធពិធីខួបលើកទី៥១ នៃការបង្កើតអាស៊ាននៅស្ថានទូតឥណ្ឌូណេស៊ី ប្រចាំនៅរដ្ឋធានី រ៉ាបា។

លោកស្រី Boucetta បាននិយាយថា ប្រទេសម៉ារ៉ុក មានបំណងចង់ភ្ជាប់នូវភាពជាដៃគូយ៉ាងរឹងមាំរបស់ខ្លួនជាមួយបណ្តាប្រទេសនៅអាស៊ាន។ លោកស្រីបានពេញចិត្តនឹងតួនាទីជាយុទ្ធសាស្រ្តរបស់ អាស៊ាន នៅក្នុងតំបន់ភាគអាគ្នេយ៍ផងដែរទៅនឹងតំបន់អាហ្វ្រិកមួយនៃប្រទេសម៉ារ៉ុក ដោយនិយាយថា ភាពជាដៃគូទ្វេភាគី គឺហាក់ដូចជាអាចជួយមួយកម្រិតថែមទៀត នៃកិច្ចសហប្រតិបត្តិការភាគខាងត្បូង-ខាងត្បូង។

ប្រទេសម៉ារ៉ុក បានចូលរួមនៅក្នុងសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការអាស៊ាន កាលពីឆ្នាំ២០១៦ ដែលជាប្រទេសអាហ្វ្រិក និងអារ៉ាប់មួយជាលើកដំបូងហើយក្នុងការចូលរួមនៅក្នុងសន្ធិសញ្ញានេះ។

រដ្ឋមន្រ្តីការបរទេសរូបនេះបានកត់សម្គាល់ថា ប្រទេសម៉ារ៉ុកបានស្នើសុំ ដើម្បីក្លាយជាផ្នែកមួយនៃដៃគូពិគ្រោះយោបល់របស់អាស៊ាន កាលពីឆ្នាំ២០១៦ផងដែរ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសម៉ារ៉ុកបានអនុម័ត នូវការផ្តួចផ្តើមគំនិតសំខាន់ៗជាច្រើន ដើម្បីពង្រីកការបើកចំហរបស់ខ្លួនទៅកាន់ពិភពលោក ដែលធ្វើជាផ្នែកមួយនៃទស្សនៈជាយុទ្ធសាស្រ្តថ្មីរបស់ខ្លួន ដើម្បីសរបញ្ជាក់ពីភាពជាដៃគូរបស់ខ្លួន ទៅកាន់អឺរ៉ុប អាមេរិក និងពិភពអារ៉ាប់ទាំងមូល៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក មាស សំអុល )