ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រទេសអារ៉ាប៊ីសាអូឌីតបញ្ឈប់កម្មវិធីព្យាបាលវេជ្ជសាស្ត្រទាំងអស់ក្នុងប្រទេសកាណាដា

AKP ភ្នំពេញ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ — ទីភ្នាក់ងារព័ត៌មានអារ៉ាប៊ីសាអូឌីតរាយការណ៍ពីថ្ងៃពុធនេះថា ប្រទេសអារ៉ាប៊ីសាអូឌីតបានបញ្ឈប់ កម្មវិធីព្យាបាលខាងវេជ្ជសាស្ត្រទាំងអស់នៅក្នុងប្រទេសកាណាដា ហើយកំពុងធ្វើការសប្របសម្រួល ដើម្បី ផ្ទេរអ្នកជំងឺអារ៉ាប៊ីសាអូឌីត ទៅកាន់មូលដ្ឋានវេជ្ជសាស្ត្រនៅខាងក្រៅប្រទេសនេះ ។

ទីភ្នាក់ងារព័ត៌មាននេះបានដក់ស្រង់សម្តីវេជ្ជបណ្ឌិត Fahd bin Ibrahim Al Tamimi អនុពន្ធសុខា- ភិបាលនៅក្នុង ស.រ.អា និងកាណាដា ។

ទង្វើនេះធ្វើឡើងនៅពេលមានជម្លោះដែលកាន់តែខ្លាំងមួយលើសិទ្ធិមនុស្ស រវាងប្រទេសទាំងពីរ បន្ទាប់ពីប្រទេសអារ៉ាប៊ីសាអូឌីត បានបណ្តេញឯកអគ្គរដ្ឋទូតផ្ទាល់ខ្លួនរបស់ខ្លួនពីទីក្រុងអូតាវ៉ា ព្រមទាំង បង្កករាល់ពាណិជ្ជកម្មថ្មីទាំងអស់ជាមួយប្រទេសកាណាដា ។

ប្រទេសនៅមជ្ឈិមបូព៌ានេះ ក៏បានសម្រេចចិត្តផងដែរផ្អាករាល់កម្មវិធីបណ្តុះបណ្តាលនិងអាហារូបករណ៍ទាំងអស់នៅក្នុងប្រទេសកាណាដា នៅត្រឹមចុងបញ្ចប់ឆ្នាំប្រតិទិនអ៊ីស្លាមក្នុងខែកញ្ញា, នេះបើតាមការិយាល័យវប្បធម៌ នៃក្រសួងអប់រំរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បានប្រកាសឱ្យដឹងកាលពីថ្ងៃចន្ទ ។

តាមសេចក្តីថ្លែងការណ៍មួយដែលផ្សាយដោយក្រសួងការបរទេសរបស់ប្រទេសកាណាដា ឱ្យដឹងថា ជម្លោះការទូតភ្លាមៗនេះ បានកើតឡើងនៅពេលដែលទីក្រុងអូតាវ៉ាបានទទូចដល់ទីក្រុងរីយ៉ាដ ឱ្យដោះ លែងសកម្មជនសង្គមស៊ីវិលនិងសិទ្ធិស្ត្រីនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)