ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកណ្តាល កំពុងជូសជុលផ្លូវលេខ២៦១ន្ទាប់ពីទឹកហូរច្រោះ បាក់ដីច្រាំងព្រែកកាលពីថ្ងៃទី០៨ ខែសីហា

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហោ សេងគ្រី៖

បន្ទាប់ពីទឹកហូរច្រោះធ្វើឲ្យបាក់ដីច្រាំងព្រែកនៅក្បែរស្ពានលើផ្លូវលេខ២៦១ ស្ថិតនៅភូមិជ្រៃមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាលកាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ នៅពេលនេះមន្ទីរសាធារណៈការនិងដឹកជញ្ជូខេត្តកណ្តាល បានសហការជាមួយរដ្ឋបាលស្រុកមុខកំពូលនិងក្រុមការងារធន់ធានទឹកបាននិងកំពុងជូសជុលភ្លាមៗតែម្តង នៅកន្លែងទឹកហូរច្រោះផ្លូវលេខ២៦១។

ក្រសួងសាធារណៈការនិងដឹកជញ្ជូនបានផ្ដល់អាទិភាពក្នុងការដោះស្រាយបញ្ហាផ្លូវថ្នល់នេះជូនប្រជាពលរដ្ឋភ្លាមៗ។

ក្រសួងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ផ្លូវមេត្តាយោគយល់ និងប្រុងប្រយ័ត្នទាំងអស់គ្នា៕