ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រធានាធិបតីហ្វីលីពីនបញ្ឈប់ការកសាងកាស៊ីណូថ្មី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (០៩.០៨.១៨)

ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីនលោករ៉ូឌ្រីហ្គោ ឌុយទែរតេ ​បាននិយាយកាលពីថ្ងៃពុធថាលោកនឹងមិនអនុញ្ញាតឲ្យកសាងកាស៊ីណូថ្មីណាមួយកើតឡើងក្នុងអំឡុងពេលនៃការកាន់តំណែងរបស់លោកឡើយ ដែលការបញ្ជាក់នេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីមានការលប់ចោលគំរោងកាស៊ីណូតំលៃ ១,៥ពាន់លានដុល្លាររបស់ក្រុមហ៊ុនឡែនឌីង អ៊ិនធឺណាស្សូណល់ (Landing International) នៅក្នុងទីក្រុងម៉ានីល។

ប្រទេសហ្វីលីពីនគឺជាទីផ្សារកាស៊ីណូដែលរីកចម្រើនលឿនបំផុតនៅអាស៊ីហើយវិស័យនេះបានជួយបង្កើតឧកាសការងារ, ចំណូលពន្ធនិងទេសចរណ៍ជាច្រើន។អត្ថប្រយោជន៍ទាំងនេះទទួលបានដោយសារបណ្តាប្រទេសអាស៊ីអាគ្នេយ៍ជាច្រើនមានបំរាមលើការលេងល្បែងស៊ីសងដូច្នេះអ្នកលេងល្បែងក៏ នាំគ្នាចូលទៅលេងនៅក្នុងប្រទេសហ្វីលីពីន ។

លោក ឌុយទែរតេ កាលពីថ្ងៃអង្គារបានបញ្ជាឱ្យពិនិត្យឡើងវិញលើកិច្ចសន្យាជួលដីជាមួយក្រុមហ៊ុនឡែនឌីង
អ៊ិនធឺណាស្សូណល់ ​​​ហើយនៅថ្ងៃដដែលនោះលោកក៏បានបញ្ឈប់គម្រោងភ្លាមៗដោយលើកហេតុផលថាវាបានធ្វើឱ្យរដ្ឋាភិបាលខាតបង់ជាច្រើនដោយសារតែតម្លៃជួលដីថោកពេកហើយមានរយៈពេលយ៉ាងយូរ។