ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រុងវ៉ាស៊ីនតោនរងការរិះគន់ដោយសារការដាក់ទណ្ឌកម្មលើប្រទេសអៀរ៉ង់​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (០៩.០៨.១៨)

អន្តរជាតិ៖ សហគមន៍អន្តរជាតិក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានរួមគ្នារិះគន់ក្រុងវ៉ាស៊ីនតោនបន្ទាប់ពីប្រធានាធិបតីអាមេរិក លោកដូណល់ត្រំាបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយប្រទេសអៀរ៉ង់
និងចាប់ផ្តើមអនុវត្តការដាក់ទណ្ឌកម្មឡើងវិញ លើប្រទេសនេះ ។

លោកត្រំាកាលពីថ្ងៃអង្គានេះ តាមរយៈសារលើទ្វីដធឺរបស់គាត់ បាននិយាយថាប្រទេសណាដែលរកស៊ីជាមួយប្រទេសអៀរ៉ង់នឹងមិនត្រូវបានអនុញ្ញាតឲ្យរក្សាការរកស៊ីជាមួយសហរដ្ឋអាមេរិកទេ ។
តែប៉ុន្មានម៉ោងបន្ទាប់ពីលោកត្រំាប្រកាសការដាក់ទណ្ឌកម្មនេះ សហភាពអ៊ឺរ៉ុប ប្រទេសអង់គ្លេស
បារំាង និងប្រទេសអាល្លឺម៉ង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា
ភាគីទាំងអស់នៅតែរក្សាទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសអៀរ៉ង់
និងប្តេជ្ញាការពារស្ថាប័នសេដ្ឋកិច្ចអ៊ឺរ៉ុប ដែលកំពុងតែរកស៊ីស្របច្បាប់ ជាមួយប្រទេសអៀរ៉ង់ ។

ក្រសួងការបរទេសប្រទេសរុស្សី នៅថ្ងៃអង្គារ បានថ្កោលទោសក្រុងវ៉ាស៊ីតោន ដោយអះអាងថា
ប្រទេសរុស្សី នឹងធ្វើអ្វី ៗ ដើម្បីរក្សានិងអនុវត្តយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយប្រទេសអៀរ៉ង់ ។​