ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមជួសជុលសន្ទះទ្វារទឹកទំនប់៥កុម្ភ:ឡើងវិញ

AKP កំពង់ចាម ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ –លោក អ៊ុំ វិបុល ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបានឱ្យដឹងថា សំណង់សន្ទះទ្វារនៃទំនប់៥កុម្ភៈ ស្ថិតនៅក្នុងឃុំស្វាយទាប ស្រុកចំការលើ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងនិងទឹកហូរចេញពីតំបន់ខ្ពង់រាបកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ត្រូវបានធ្វើការជួសជុលឡើងវិញនៅថ្ងៃទី ខែសីហា ឆ្នាំ២០១៨ ក្រោមការចង្អុលបង្ហាញពីឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ពីព្រោះទំនប់នេះមានសក្តានុពលស្រោចស្រពស្រូវរដូវវស្សានិងរដូវប្រាំងប្រមាណជាង៤០០ហិកតា និងក៏ជាតំបន់រមណីយដ្ឋានទេសចរណ៍របស់ខេត្តផងដែរ 

             លោកប្រធានមន្ទីរ បានឱ្យដឹងថា សំណង់នៃសន្ទះទ្វារទឹកនេះមាន២សន្ទះដោយសន្ទះនីមួយៗមានទំហំ ,២ម៉ែត្រ គុណ ,៨៥ម៉ែត្រសម្រាប់បិទតម្កល់ទឹកក្នុងអាងទំនប់សម្រាប់ប្រើប្រាស់។ដោយសារជំនន់ទឹកហូរចេញពីតំបន់ខ្ពង់រាប និង ជំនន់ទឹកភ្លៀងធ្វើឱ្យកម្រិតនៃការស្តុកទឹកក្នុងទំនប់ហួសកម្រឹត ទើបសហគមន៍នៃអ្នកប្រើប្រាស់ត្រូវបើកទឹកចេញពីទំនប់ដើម្បីការពារការបាក់ទំនប់។ដោយកម្លាំងទឹកខ្លាំងទឹកបានបុកសន្ទះនៃទ្វារទឹកទាំងពីរងការខូចខាតអស់ធ្វើឱ្យទឹកក្នុងផ្ទៃទំនប់គោករីងគ្មានទឹកសម្រាប់ប្រើប្រាស់ ប្រឈមនឹងបញ្ហានេះទើបឯកឧត្តមរដ្ឋមន្ត្រី លឹម គានហោ  និងឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាមជំរុញដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តជួសជុលសន្ទះទ្វារទឹកទំនប់៥កុម្ភ:នេះឡើងវិញជាបន្ទាន់ដើម្បីជាប្រយោជន៍ារពារទឹកទុកសម្រាប់ប្រជាកសិករក្នុងឃុំធ្វើការប្រើប្រាស់សម្រាប់បង្កបង្កើនផលស្រូវ និងជាកន្លែងងកម្សាន្តផងដែរ។

         លោក អ៊ុំ វិបុល បានបញ្ជាក់ឱ្យដឹងថា ទំនប់៥កុម្ភៈក្នុងស្រុកចំការលើ មានសក្តានុពលជាច្រើន ដូចជា ធានាទឹកស្រោចស្រពនៅក្នុងរដូវវស្សាបានលើផ្ទៃដីប្រមាណ ៣៦៥ ហិកតា និងមានលទ្ធភាពស្រោចស្រពនៅរដូវប្រាំងបានលើផ្ទៃដីប្រមាណជាង ១០០ហិកតា ក្នុងភូមិចំនួន  ដែលមានប្រជាពលរដ្ឋប្រមាណជាង ៣៥០គ្រួសារ ដោយមានការអភិវឌ្ឍ និងអភិរក្សរបស់ខេត្ត ទំនប់៥កុម្ភៈមិនត្រឹមតែផ្តល់ទឹកក្នុងការស្រោចស្រពផ្ទៃដីស្រូវវស្សានិងស្រូវប្រាំងប៉ុណ្ណោះទេ ប៉ុន្តែទំនប់នេះបានក្លាយជាតំបន់រមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញមួយរបស់ខេត្តផងដែរ។ ភ្ញៀវទេសចរតែងតែទៅកម្សាន្តជាហូរហែនៅថ្ងៃសម្រាកចុងសប្ដាហ៍ ពិសេសក្នុងរដូវបុណ្យទានម្តងៗ ដែលប្រជាពលរដ្ឋនៅទីនោះអាចរកប្រាក់ចំណូលបានពីភ្ញៀវទេសចរដែលមកកម្សាន្តនៅទីនេះធ្វើឱ្យជីវភាពកាន់តែប្រសើរឡើង

ដោយលោក ឆាយ ម៉ុត