ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ជំនន់ទឹកភ្លៀងហូរចេញពីតំបន់ព្រៃឡង់បណ្តាលឲ្យលិចលង់ភូមិបង្កន និងភូមិស្រែ ក្នុងស្រុករវៀង ខេត្តព្រះវិហារ

AKP ព្រះវិហារ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ —

ភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃនេះ បណ្តាលឲ្យទឹកជន់ហូរចេញពីព្រៃឡង់លិចលង់ភូមិបង្កន និងភូមិស្រែ ក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ ធ្វើប្រជាពលរដ្ឋប្រមាណជាង២០គ្រួសារ ត្រូវជម្លៀសចេញពីលំនៅដ្ឋាន នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨។

រូបថត៖ ទិត ស្រ៊