ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

និន្នាការនៃការទូទាត់សាច់ប្រាក់តាមរយៈបច្ចេកវិទ្យាថ្មី QR កូដ បាននឹងកំពុងកើនឡើងនៅក្នុងទីផ្សារកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨–បច្ចុប្បន្ននេះ និន្នាការនៃការទូទាត់សាច់ប្រាក់តាមរយៈបច្ចេកវិទ្យាថ្មីស្គេនQR កូដ បាន នឹងកំពុងកើនឡើងនៅក្នុងទីផ្សារកម្ពុជា ដោយសារអតិថិជនមើលឃើញពីភាពចំបាច់រហ័ស និងមានសុវត្ថិភាពក្នុងការប្រើប្រាស់ប្រព័ន្ធនេះ។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយក ធនាគារឯកទេសវីងបានលើកឡើងថា ការ ទូទាត់តាមទូរស័ព្ទចល័តកំពុងមានការពេញនិយមយ៉ាងខ្លាំង ស្របពេលដែលអាហារដ្ឋាន និងផ្សារទំនើប បានចាប់ផ្តើមដាក់ឱ្យប្រើប្រាស់នូវសេវាកម្មនេះ។

ថ្លែងក្នុងពិធីចុះកិច្ចព្រមព្រៀមដាក់ឱ្យដំណើរនូវប្រព័ន្ធទូទាត់សាច់ប្រាក់តាមរយៈQRកូដ របស់ ក្រុមហ៊ុនវីង ជាមួយក្រុមហ៊ុនអាហារដ្ឋាន អាល់មិន គ្រុប លោក ចូចូ ម៉ាឡូឡូស បានបញ្ជាក់ថា ភ្ញៀវទេសចរចិនជាង៩០ភាគរយ បាននឹងកំពុងជ្រើសរើសយកការ ទូទាត់ ប្រាក់តាមរយៈទូរស័ព្ទចល័ត ជាមួយនឹង QRកូដ ជាដើម។ លោកបន្តថា ដើម្បីឆ្លើយតប ទៅនឹងកំណើន តម្រូវការនេះ ធនាគារឯកទេសវីង បានបង្កើតកម្មវិធីទូទាត់សាច់ ប្រាក់តាម រយៈកម្មវិធីទូរស័ព្ទ ឈ្មោះ WingPay ដោយផ្តល់ភាពងាយស្រួល ក្នុងការប្រតិបត្តិការសាច់ការ ដោយរហ័សងាយស្រួល និងមានសុវត្ថិភាព។

លោក លូ ម៉េង អគ្គនាយកក្រុមអាល់មិនគ្រុប បានលើកឡើងថា ការផ្តល់នូវសេវាកម្ម ទូទាត់សាច់តាមរយៈQRកូដនាពេលនេះ គឺ បានជួយសម្រួលដល់ ការទូទាត់ប្រាក់ដែលរហ័ស ងាយស្រួល និងមានសុវត្ថិភាព ជាពិសេស គឺបំពេញបាននូវតម្រូវការរបស់ភ្ញៀវទេសចរចិន។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជា បាននឹងកំពុងប្រើប្រាស់នូវសេវាកម្មទូទាត់សាច់ ប្រាក់តាមរយៈប្រព័ន្ធប្រតិបត្តិសាច់ប្រាក់ថ្មី ដូចជា Pi Pay, Alipay, WechatPay,WingPay និងអេស៊ីលីដាដើម៕

ដោយ ម៉ៅ ចរិយា