ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កំលាំងយោធារបស់អង្គការណាតូកំពុងផ្ដោតគោលដៅសំខាន់លើប្រទេសរុស្ស៊ី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (០៨.០៨.១៨)

រុស្ស៊ី៖ នាយករដ្ឋមន្ត្រីរុស្ស៊ីលោកឌីមីទ្រី ម៉េដវ៉េដេវ (Dmitry Medvedev)​បាននិយាយកាលពីថ្ងៃអង្គារថាកំលាំងយោធារបស់អង្គការណាតូរួមមានទាំងប្រព័ន្ធវាយលុកតាមបីមុខព្រួញ
កំពុងតម្រង់គោលដៅមកប្រទេសរុស្ស៊ី។

លោកម៉េដវេដេវបានប្រាប់កាសែតរុស្ស៊ីមួយ​ ថា ទោះជា​មិត្តរបស់រុស្សីនៅក្នុងអង្គការណាតូ
និយាយយ៉ាងម៉េចក៏ដោយ ​ ក៏អង្គការនោះនៅតែចាត់ទុកប្រទេសរុស្ស៊ីថាជាសត្រូវដ៏មានសក្តានុពលមួយ ហើយ
ច្បាស់ណាស់ថាកំលាំងយោធារបស់ពួកគេរួមទាំងប្រព័ន្ធវាយលុកតាមបីមុខព្រួញកំពុងតម្រង់គោលដៅលើប្រទេសរុស្ស៊ី។

ក្រុងម៉ូស្គូបានចោទប្រកាន់អង្គការណាតូអំពីការបង្កើនវត្តមានយោធារបស់ខ្លួននៅអឺរ៉ុប​ខាងកើតរួមទាំងបង្កើនកងយោធានៅក្នុងរដ្ឋ បាល់ទិក ប៉ូឡូញ រ៉ូម៉ានីនិងប៊ុលហ្គារី។

រុស្ស៊ីក៏បានត្អូញត្អែរផងដែរថាណាតូកំពុងបង្កើននូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលនៅក្នុងតំបន់ផងដែរ ។