ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ចំនួនអ្នកស្លាប់ពីការរញ្ជួយដីនៅឥណ្ឌូណេស៊ីឡើងដល់១០៥នាក់

AKP ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ — មន្ត្រីរដ្ឋាភិបាលមួយរូបបាននិយាយថា ចំនួនអ្នកស្លាប់ពីការរញ្ជួយដីទំហំ ៧,០ កាលពីថ្ងៃអាទិត្យក្នុង ប្រទេសឥណ្ឌូណេស៊ីបានឡើងដល់ ១០៥ នាក់កាលពីថ្ងៃអង្គារនេះ ដោយឡែកពួកទេសចរសរុបទាំងអស់ ៤.៦៣៦នាក់ត្រូវបានគេជម្លៀសចេញពីកោះចំនួន៣នៅក្បែរកោះ Lombok ។
អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិលោក ស៊ូតូប៉ូពួរវ៉ូ នូហ្គ្រោហូ បាននិយាយថា មនុស្សសរុបទាំងអស់ ២៣៦នាក់ បានរងរបួសនៅក្នុងការរញ្ជួយដីនេះ ហើយភាគច្រើននៃពួកគេត្រូវបាន វាយប្រហារដោយកម្ទេចបាក់បែក ព្រមទាំងដុំបេតុងដែលធ្លាក់មកលើ ។

អ្នកនាំពាក្យនោះបាននិយាយថា ពួកទេសចរទាំងអស់ត្រូវបានគេជម្លៀសទៅកាន់កំពុងផែសមុទ្រ Bangsal,Benoa និង Lembar ដែលនៅជិតខាងចេញពីកោះដែលទាក់ទាញទេសចរណ៍ចំនួន៣ គឺកោះ Gili Trawangan និង Gili Air Gili Meno នៅក្នុងខេត្តវេស នូសា តេងហ្គារ៉ា ។

លោក ស៊ូតូប៉ូ បានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅក្នុងអត្ថបទសារមួយថា ការជម្លៀសពួកទេសចរណ៍បានដំណើរការទៅជាមួយទូក១១គ្រឿង ដែលគេបានប្រើ ។ អ្នកនាំពាក្យនោះបាននិយាយថា ចំនួនជនរងគ្រោះគេរំពឹងថា នឹងកើនឡើងនៅពេលដែលការងារ វាយតម្លែបន្តទៅទៀតនោះ ។

ការរញ្ជួយដីនោះបានវាយប្រហារនៅម៉ោង ១៨,៤៦នាទីយប់ម៉ោងក្នុងស្រុក កាលពីថ្ងៃអាទិត្យ ដែលមានចំណុចកណ្តាលនៅចម្ងាយ១៨ គីឡូម៉ែត្រភាគពាយ័ព្យLombok Trawangan នៅក្នុងខេត្តវ៉េស នូសា តេងហ្គារ៉ា និងមានជម្រៅ១៥គីឡូម៉ែត្រ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)