ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សមត្ថភាពយោធាណាតូកំពុងផ្តោតទៅលើប្រទេសរុស្ស៊ី

AKP ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ — នាយករដ្ឋមន្ត្រីរុស្ស៊ី លោក ឌ្មីទ្រី ម៉េដវ៉េដេវ ( Dmitry Medvedev ) បាននិយាយពីថ្ងៃអង្គារនេះថា សមត្ថភាពយោធារបស់ណាតូ ដែលរួមទាំងកម្លាំងនុយក្លេអ៊ែរទាំងបីផងកំពុងសំដៅទៅរកប្រទេសរុស្ស៊ី ។
លោក ម៉េដវ៉េដេវ បានប្រាប់កាសែតរុស្ស៊ី Kommersant ថា អ្វីក៏ដោយដែលសហសេវិករបស់យើង មកពីសម្ព័ន្ធភាពនេះនិយាយគឺថា បណ្តាប្រទេសណាតូនៅតែចាត់ទុករុស្ស៊ីថា ជាសត្រូវដែលមានសក្តានុ-ពល ។ ហើយវាជាក់ស្តែងណាស់ដែលថា សមត្ថភាពយោធារបស់ពួកគេ ដែលរួមមានទាំងកម្លាំងនុយក្លេ- អ៊ែរទាំងបីផងកំពុងតែផ្តោតទៅលើប្រទេសរុស្ស៊ី ។

លោកនាយករដ្ឋមន្ត្រីបាននិយាយថា សមត្ថភាពបែបនេះអាចបង្កឱ្យមានការខូចខាតដ៏ធំសម្បើម ហើយប្រទេសរុស្ស៊ី គួរតែយល់ពីវិធីដែលត្រូវប្រឈមមុខនឹងកម្លាំងទាំងនេះ ។ ក្រុងមូស្គូ បានចោទប្រកាន់ណាតូពីបទជំរុញវត្តមានយោធារបស់ខ្លួននៅអឺរ៉ុបខាងកើត ដែលរួមមាន ទាំងការបង្កើនកងយោធានៅក្នុងបណ្តារដ្ឋបាល់ទិច, ប៉ូឡូញ , រ៉ូម៉ានី និងប៊ុលហ្គារី ។

ប្រទេសរុស្ស៊ី ក៏បានរអ៊ូរទាំផងដែរថា ណាតូកំពុងធ្វើឱ្យល្អប្រសើរយ៉ាង សកម្មហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនរបស់ខ្លួន ព្រមទាំងកំពុងដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលនៅក្នុងតំបន់នេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )