ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីការខិតខំប្រឹងប្រែងទ្វេដងក្នុងអាណត្តិទី៦ដើម្បីបម្រើ ប្រជាពលរដ្ឋ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ​ឆ្នាំ២០១៨ –ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ពីការខិតខំប្រឹងប្រែងទ្វេដង ក្នុងការដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៦ ដើម្បីបម្រើដល់ប្រជាពរដ្ឋ​ ដែលតាមរយៈការបោះឆ្នោតមានសំឡេងគាំទ្រដ៏ច្រើនលើសលុបបំផុតនាពេលកន្លងមក​។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃអង្គារ ១១រោច ខេទុតិយាសាឍ​ឆ្នាំច ​សំរឹទ្ធិ ស័ក ព.ស​២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨នេះ សម្ដេចតេជោ​នាយករដ្ឋមន្ត្រី បាន សរសេរថា សុខសប្បាយជាទេបងប្អូនជនរួមជាតិទូទាំងប្រទេស។ ខ្ញុំសូមអរ​​គុណខ្លាំងណាស់ ដែលបងប្អូនបានផ្តល់នូវក្តីស្រឡាញ់ និងទំនុកចិត្តមកលើខ្ញុំ តាមរយៈការបោះឆ្នោត ដែលមាន សំឡេងគាំទ្រដ៏ច្រើនលើសលុបបំផុតន្លងមកនេះ។ មិនយូរទេរាជរដ្ឋាភិបា​​ថ្មីអាចនឹងត្រូវ បង្កើតឡើងក្រោយពីការប្រកាសលទ្ធផលផ្លូវការពី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅពាក់កណ្តាខែសីហានេះ ប្រសិនបើគ្មានបញ្ហាអ្វីទេនោះ។ រាជរដ្ឋាភិបាលថ្មី​អាណត្តិទី៦ ដែលមានខ្ញុំជាអ្នកដឹកនាំ គឺនឹងខិតខំប្រឹងប្រែងទ្វេដងឱ្យសមទៅនឹងទឹកចិត្ត ស្រឡាញ់គាំទ្ររបស់បងប្អូន និងកូនក្មួយ ដើម្បីកម្ពុជាយើងរីកចម្រើនទៅមុខទាំងអស់គ្នា។

ខ្ញុំសូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕

ដោយជឹម ណារី