ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្ដេចតេជោ ហ៊ុន សែន គ្រោងនឹងទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ ប្រសិនបើរាជរដ្ឋាភិបាលថ្មីត្រូវបានបង្កើតនៅចុងខែសីហា ឬដើមខែកញ្ញាខាងមុខ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨–​ដោយសារឆ្នាំនេះ ព្រះរាជាណាចក្រកម្ពុជា គឺជាអនុប្រធានមហាសន្និបាតអង្គការស​ហ​ប្រ​ជា​ជាតិ និងជាសមាជិក ECOSOC នោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហា​សេ​នា​បតីតេជោ ហ៊ុន សែន បានអះអាងថា សម្ដេចនឹងធ្វើដំណើរទៅធ្វើសេចក្ដីថ្លែងការណ៍ នៅ​ក្នុង​មហាសន្និបាតអង្គការសហប្រជាជាតិ ប្រសិនបើរាជរដ្ឋាភិបាលថ្មីនៃអាណត្តិទី៦ ត្រូវបាន​បង្កើ​ត​ឡើងនៅចុងខែសីហា ឬដើមខែកញ្ញា ឆ្នាំ២០១៨។

ក្នុងពិធីសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជា ចំនួន៧១នាក់ ដែលត្រូវ​ទៅ​ចូល​រួ​ម​​​​​ការប្រកួតកីឡាអាស៊ី លើកទី១៨ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី នាព្រឹកថ្ងៃចន្ទ ១០​​រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ នៅ​វិ​មានសន្តិភាព សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា តាមគម្រោងរបស់ខ្ញុំ នៅព្រឹកថ្ងៃទី១៩ ខែ​ក​ញ្ញា​ ឆ្នាំ២០១៨ សភាកោះប្រជុំលើកដំបូងក្រោមព្រះរាជាធិបតីភាពរបស់ព្រះមហាក្សត្រ ល្ងាច​ថ្ងៃ​ទី១៩ សភាស្បថចូលកាន់តំណែង ហើយនៅព្រឹកថ្ងៃទី២០ ខែកញ្ញា បង្កើតរាជរដ្ឋាភិបាល និងពេលល្ងាច​ថ្ងៃទី​២០ រាជរដ្ឋាភិបាលស្បថចូលកាន់តំណែង លុះដល់ព្រឹកថ្ងៃទី២១ គណៈរដ្ឋមន្ត្រីនឹងធ្វើការ​ប្រជុំជា​លើក​ដំបូង។

អីចឹងទេ ប្រសិនបើគណៈរដ្ឋមន្ត្រីអាចបង្កើតបានក្នុងខែសីហា ហើយមិន​មាន​កា​រ​​ទាក់ទិនទៅលើផ្លូវច្បាប់ ព្រោះឮថា មិនមានរឿងរ៉ាវទៅដល់ក្រុមប្រឹក្សាធម្មនុញ្ញទេនោះ បើ​ប​ង្កើ​តរាជរដ្ឋាភិបាលក្នុងខែសីហាបានក៏បង្កើត ដើម្បីពេលហ្នឹងខ្ញុំមានឱកាសទៅថ្លែងការណ៍​នៅ​​​អង្គការសហប្រជាជាតិឱ្យក្រុមប្រឆាំងមើល ដើម្បីឱ្យដឹងថារដ្ឋអធិបតេយ្យមួយ​ដែលធ្វើ​ការ​​បោះ​ឆ្នោតរបស់ខ្លួន តើមានតម្រូវការប្រថាប់ត្រាពីអ្នកណាក្រៅពីព្រះមហាក្សត្ររបស់ខ្លួន ហើ​យ​​កម្ពុជាក៏គ្មានត្រូវការឱ្យប្រទេសណាប្រថាប់ត្រាដែរ។

ប្រសិនបើធ្វើបានដូច្នេះ ខ្ញុំនឹង​ទៅ​ចូ​ល​រួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក អំពីអាស៊ាននៅទីក្រុងហាណូយ ជារាជរដ្ឋាភិបាលថ្មី និង​ចូល​រួមពិព័រណ៍នៅទីក្រុងណានីន ជារដ្ឋាភិបាលថ្មី បន្ទាប់មកអាចនឹងរៀបចំទស្សនកិច្ច​នៅប្រ​ទេ​សមួយចំនួនទៀត។

ប៉ុន្តែប្រសិនបើរៀបចំ​រាជរដ្ឋាភិបា​ល​ នៅ​​​​​ថ្ងៃទី ២០ ដល់ថ្ងៃទី២១ ខែ​ក​ញ្ញា ខ្ញុំមិនអាចទៅបានទេ ព្រោះថ្ងៃទី២៥ ខែកញ្ញា មហា​សន្និ​​បា​ត​​​​អង្គការសហប្រជាជាតិបាន​ចា​ប់​​ដំណើរការ ហើយខ្ញុំក៏ត្រូវនៅរៀបចំរដ្ឋលេខាធិការ អនុ​​រដ្ឋ​លេ​ខាធិការ និងបែងចែក ភារកិច្ច ព្រម​ទាំងកិច្ចការផ្សេងៗទៀត។

សម្ដេចបន្តថា មានអ្នកខ្លះ​គេ​​​​ថា​​បន្តិច​ទៀ​ត​គេនឹងចាប់ ហ៊ុន សែ​​ន​ ដោយតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ ខ្ញុំនឹងទៅអឺរ៉ុបក្បែរ​កន្លែង​​​តុលា​កា​រអន្តរជាតិឱ្យចាប់​ខ្ញុំតែ​ម្ដ​ង​ ហើយខ្ញុំនឹង ទៅអាម៉េរិក ខ្ញុំនឹងទៅ​អង្គការសហប្រ​ជា​ជា​តិ គឺជាទី​ក​​ន្លែងដែលត្រូវទៅហើយ​ត្រៀម​ធ្វើ​បាតុកម្មប្រឆាំងទៅ។

នេះជាសារ​ដែលខ្ញុំ​ចង់​ប្រា​ប់​​ពួកអ្នក​ក្នុង​ស្រុកដែលនៅ​ជឿក្រុម​អ្ន​ក​​ញុះ ញង់នៅក្រៅប្រទេស។

ជុំវិញ​បញ្ហា​ដែលក្រុមប្រ​ឆាំ​​ង​​លើកឡើងថា​ប្រជាជន​កម្ពុជា​ប្រមាណ​ជាង ៨២ភាគ​រយ​ដែ​លបាន​ទៅ​បោះឆ្នោត គឺ​ជាការលួចបន្លំ ​បំប៉ោង​តួលេខ​ និងមានការ​គំរាម​កំហែង ​និង​កៀប​សង្កត់​​ប្រជាពលរដ្ឋ​ឱ្យ​​ទៅ​បោះ​ឆ្នោតនោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បបួល​ពួក​ប្រឆាំង​ស្បថ​ឱ្យ​​​​​ស្លាប់គ្រប់​ទម្រ​ង់ទាំងអស់ ដែល​អា​ច​​​ស្លាប់​ទៅបាន​ ដើម្បី​បញ្ជាក់ថា​ភាពស្មោះត្រង់ ​តែបើ​ពួក​​ប្រ​ឆាំង​មិន​ហាន​ស្បថ​ទេ​បានន័យថា​ការនិយាយ​របស់​ពួកគេ​ គឺជា​ការបោក​ប្រាស់​ប្រជាពលរដ្ឋ ហើ​យ​​មានន័យ​ស្មើ​នឹង​គេ​ទទួលស្គាល់​ការ​ពិត​ថា​ មាន​ប្រជាជន​ទៅ​បោះឆ្នោត​ជាង ៨២ភាគរយ​មែ​ន​។

ការធ្វើ​បែបនេះ​ដើម្បី​កុំ​ឱ្យ​ពួកនេះ​ពូកែ​ខាង​បោក​ប្រា​ស់​ប្រជាពលរដ្ឋ​បន្តទៅទៀត ហើយកា​រ​ស្បថ មិនមែនជាអបិយជំនឿនោះទេ ព្រោះនៅលើពិភព​លោកនេះសូម្បីតែប្រធានាធិបតី ឬ​ថ្នា​ក់​ដឹកនាំនានា ក៏ស្បថចូលកាន់តំណែងដែរ ដើម្បីបញ្ជាក់ អំពីភាពស្មោះត្រង់ ចំពោះ​ជា​តិ​ចំ​ពោះ​ប្រជាជននិងចំពោះព្រះមហាក្សត្រ​៕

ដោយ ជឹម ណារី

​ ​