ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រាជរដ្ឋាភិបាលកម្ពុជាគ្រោងរស្តារឡើងវិញជាបន្ទាន់នូវអ្វីដែលបទទួលរងការខូចខាតពីទឹកជំនន់

វិទ្យុជាតិកម្ពុជា អត្ថបទៈជួន​  បូណា​

ភ្នំពេញ ៖រាជរដ្ឋាភិបាលកម្ពុជាគ្រោងចាត់វិធានាការស្តារឡើងវិញជាបន្ទាន់នូវ អ្វីដែលបទទួលរងការខូចខាតពីទឹកជំនន់ ​ ដើម្បីសម្រួលដល់ជីវភាពប្រជាពលរដ្ឋ។

ក្នុងការឱកាស អញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកជំនន់ក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែងកាលពីថ្មីៗនេះ​ ឯកឧត្តមទេសរដ្ឋមន្ត្រី ញឹម វណ្ណដា អនុប្រធានប្រចាំការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍ថា​ ​មន្ត្រីជំនាញពាក់ព័ន្ធនឹងជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្ពាន និងផ្តល់ស្បៀងដល់ប្រជាពលរដ្ឋរងគ្រោះ ដើម្បីស្តារឡើងវិញនូវជីវភាពប្រជាពលរដ្ឋ​ ខណៈ​ដែល​ប្រពលរដ្ឋប្រមាណជាជាង៧ពាន់គ្រួសារ​បានខ្វះស្បៀងនាពេលខាងមុខ​ ។

ឯកឧត្តម​ក៏បានជំរុញឲ្យមន្ទីរ​ និងអាជ្ញាធរពាក់ព័ន្ធត្រូវធ្វើសំណើរអំពីផលប៉ះពាល់នៅទឹកជំនន់នេះ​ ទៅគណៈរដ្ឋមន្រ្ដី​ ដើម្បីស្ដាឡើងវិញនូវអ្វី​ ដែលខូចខាតក្នុងមូលដ្ឋានរបស់ខ្លួន។

ពាក់ព័ន្ធទៅនឹងបញ្ហានេះដែរ មន្ត្រី​ក្រសួង​​កសិកម្ម​​រុក្ខា​ប្រមា​ញ់និង​នេសាទ ​ឱ្យ​ដឹង​ថា​​ ​​ពូជ​​ស្រូវ​​ចំនួន​​៩០០​តោ​ន​និង​​ពូជ​​ដំណាំ​​ចំនួន​៣០តោន​​ផ្សេងទៀត ត្រៀម​ទុក​ជា​ស្រេច​ដើម្បី​​ផ្ដល់​ជូនកសិករ នៅ​តាម​បណ្ដា​ខេ​ត្ត​ដែល​​រង​គ្រោះ​​ដោយទឹក​​ជំនន់ ​យក​ទៅ​​បង្ក​ប​ង្កើន​ផល​​ឡើង​វិញ​។​

ឯកឧត្តម ស្រី​ វុឌ្ឍី​អ្នក​នាំ​ពាក្យ​​ក្រសួង​កសិកម្ម រុក្ខា​​ប្រមាញ់​​និង​​នេ​សាទ មាន​ប្រសាសន៍​​នៅ​រសៀ​ល​ថ្ងៃ​​ច័ន្ទ​ទី៦​​ខែ​​សីហា​​ថា៖​​រហូត​មក​ដល់​ពេល​នេះ ​មាន​​បណ្ដា​​ខេត្ត​​មួយ​​ចំនួន ដែល​រង​គ្រោះ​​ដោយ​​ទឹក​ជំនន់​បាន​​ស្នើ​សុំ​ពូជស្រូវ​​និង​ពូជ​​ដំណាំ​មក​ក្រសួងកសិកម្ម ជាបណ្ដើរៗហើយ។ ទោះ​ជាយ៉ាងណា​មន្ត្រី​​​ក្រសួងកសិកម្ម​​ដដែល​ មិន​ទាន់​​បញ្ជាក់​​ឱ្យ​ចំឈ្មោះ ខេត្ត​ណា​មួយ​​នៅ​ឡើយទេ​។
​​ក្រសួងកសិកម្ម​​រុក្ខា​​ប្រមាញ់​និង​​នេសាទ រំពឹង​ថា៖​​ពូជ​ស្រូវ និង​​ពូជ​បន្លែ​ ដែល​គេ​ត្រៀម​​បំរុង​ទុក​ផ្ដល់​ជូន​កសិករ​យក​ទៅ​​បង្ក​បង្កើនផល​ឡើងវិញ​​នេះ អាច​នឹ​ង​គ្រប់គ្រាន់​។​​

សូមបញ្ជាក់ថា​ មានខេត្តចំនួន៤ ដូចជាស្ទឹងត្រែង ក្រចេះ កំពង់ចាម និងត្បូងឃ្មុំ បានទទួលរងគ្រោះពីទឹកជំនន់ទន្លេ​​មេគង្គ​លើបណ្តាលឲ្យពលរដ្ឋជាង ១ម៉ឹនគ្រួសាររងការប៉ះ ពាល់ និងដំណាំផ្សេងៗជាច្រើនត្រូវបានបំផ្លាញ ជាពិសេសខេត្តស្ទឹង​​ត្រែងបានរងផលប៉ះពាល់ ធ្ងន់ធ្ងរជាងគេដោយសារការបាក់ទំនប់វារីអគ្គិសនីនៅប្រទេសឡាវ៕