ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កម្ពុជាមានមោទនភាពខ្ពស់ចំពោះប្រាសាទអង្គរវត្តដែលទទួលបានចំណាត់ថ្នាក់លេខ១ផ្នែកសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតនៅលើលោក

វិទ្យុជាតិកម្ពុជាដោយលោកចេម​ ហួត

          ភ្នំពេញ៖ មន្ត្រីជំនាញក្រសួងទេសចរណ៍បង្ហាញមោទនភាពខ្ពស់ចំពោះប្រាសាទអង្គរវត្ត​ដែលទទួល​​បាន​​ចំណាត់ថ្នាក់លេខ១ផ្នែកសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតនៅលើលោក ។

ប្រាប់អ្នកសាព័ត៌មានរសៀលថ្ងៃទី៦ខែសីហានេះ លោក ឡោ ធូរ៉ា ប្រធាននាយកដ្ឋានផ្សព្វផ្សាយ​​ទីផ្សារទេសចរណ៍​ក្រៅប្រទេស នៃក្រសួងទេសចរណ៍បានអគុណចំពោះភ្ញៀវទេសចរអន្តរជាតិដែលបានគាំទ្រប្រាសាទអង្គរកម្ពុជា តាមរយៈ​ការៀបពីភ្នាក់ងារប្រឹក្សាយោបល់លើការធ្វើដំណើរកន្លងមកមក។

លោកបន្តថា ក្រសួងទេសចរណ៍នឹងរៀបចំកម្មវិធីអបសាទរ និងពិធីប្រគល់ពានរង្វាន់ចំណាត់ថ្នាក់​លេខ១ដល់ប្រាសាទ​​អង្គរវត្តកម្ពុជានេះ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨នៅខេត្តសៀម​រាបដោយមានការប្រគុំតន្ត្រី និងរាំលេងសប្បាយនៅតំបន់ Pub Street ពេលរាត្រីផងដែរ។ ការរៀបចំពីធីនេះបានបង្ហាញអំពីមុខមាត់ និងជាមោទនភាពរបស់ប្រជាជន និងប្រទេស​​កម្ពុជា​​ទាំងមូលនៅលើឆាកអន្ដរជាតិ ដោយសារតែអង្គរ ជាគោលដៅទេសចរណ៍ វប្បធម៌មួយដ៏ល្បីល្បាញ និងជាសំណង់​​ប្រវត្ដិសាស្រ្ដ​ដ៏អស្ចារ្យនៅលើពិភពលោក។

លោកបានបញ្ជាក់ថាភ្នាក់ងារប្រឹក្សាយោបល់លើការធ្វើដំណើរបានដាក់ ទីកន្លែងគោលដៅទេសចរណ៍ចំនួន៧០០កន្លែង​​លើ​​ពិភពលោក ឲ្យភ្ញៀវទេសចរជ្រើសរើស ហើយជាលទ្ធផលមានតែតំបន់គោលដៅល្បីៗចំនួន២៥ ក្នុងនោះមានប្រសាទ​​អង្គរវត្ត​​កម្ពុជាមួយផងដែរ ។

អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា អង្គរវត្ដកម្ពុចាត្រូវបានភ្ញៀវ ទេសចរលើពិភពលោកបោះឆ្នោតគាំទ្រ និងទទួលបាន​​ចំណាត់​​​លេខ១ជាប់ៗគ្នា តាមរយៈ គេហទំព័រដ៏ល្បីល្បាញផ្សេងៗគ្នា ចាប់ពីឆ្នាំ២០១៤រហូតមកដល់ឆ្នាំ២០១៨នេះ ៕

ប្រសាទអង្គរវត្តកម្ពុជា