ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កូរ៉េខាងជើងរិះគន់ការពន្យារកតិកាសញ្ញានុយក្លេអ៊ែរ ស.រ.អា

AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ — កាសែត រ៉ូដុង ស៊ីនមុន រាយការណ៍ពីថ្ងៃអាទិត្យថា ឯកសារសមួយ​ពីកូរ៉េខាងជើងបានរិះគន់យ៉ាងខ្លាំងការពន្យារកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ ស.រ.អា – ជប៉ុនចំណាស់ ៣ទសវត្សថា ជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សនិងប្រឆាំងនឹងសន្តិភាព។
ឯកសារសដែលផ្សាដោយគណៈកម្មាធិការសន្តិភាពអាស៊ី- ប៉ាស៊ីហ្វិក កូរ៉េ ( KAPPC ) ក៏បានចោទអាមេរិកផងដែរពីបទអយុត្តិធម៌ដែលប្រព្រឹត្តិលើកូរ៉េខាងជើង និងជប៉ុនផ្សេងពីគ្នាលើបញ្ហានុយក្លេ- អ៊ែរនោះ ។
កាលពីខែកន្លងទៅ ស.រ.អា និងជប៉ុន បានពន្យារកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ របស់ពួកគេហើយគេបានផ្តល់ឱ្យជប៉ុននូវសិទ្ធិទាញយកសារធាតុព្លុយតូនីញ៉ូម ព្រមទាំងចំម្រាញ់សារធាតុ អ៊ុយរ៉ានីញ៉ូម តាមរយៈការកែច្នៃប្រេងនុយក្លេអែរ ដែលអស់ទៅលើលក្ខខ័ណ្ឌដែលថា គេមិនប្រើប្រាស់ដើម្បីបង្កើតអាវុធនុយក្លេអ៊ែរ នោះ ។

ឯកសារសនោះបាននិយាយថា ពួកប្រតិកិរិយាជប៉ុន បានបង្កើនការស្តុកទុកសារធាតុព្លុយតូនីញ៉ូម សម្រាប់ការធ្វើអាវុធនុយក្លេអ៊ែរ អស់ពេល៣០ ឆ្នាំ កន្លងមក ហើយដោយសារតែកិច្ចព្រមព្រៀងនេះ ។

ឯកសារសនោះបាននិយាយថា ចំនួនសារធាតុព្លុយតូនីញ៉ូម ដែលស្តុកទុកនៅក្នុងពិភពលោក រហូតមកដល់ពេលនេះ គឺមាន ៥១៨ តោន ដែលពីក្នុងចំនួននេះ ៤៧ តោន ត្រូវបានកាន់កាប់ដោយ ប្រទេសជប៉ុន ។

KAPPC ក៏បាននិយាយផងដែរថា ប្រសិនបើ ស.រ.អា ចង់ធ្វើឱ្យឧបទ្វីបកូរ៉េគ្មាននុយក្លេអ៊ែរ ខ្លួនត្រូវតែយកបញ្ហាទង្វើអាវុធនុយក្លេអ៊ែររបស់ជប៉ុន ហើយធ្វើការវិនិច្ឆ័យ ស្ថានការណ៍នេះចេញពីជំហរដែលត្រឹមត្រូវមួយ ។
កតិកាសញ្ញានុយក្លេអ៊ែរនេះបានចូលជាធរមានកាលពីខែកក្កដា ឆ្នាំ ១៩៨៨ នឹងបានឈានចូលមកដល់កាលកំណត់ ៣០ឆ្នាំ របស់ខ្លួនកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៨ ។ ដោយសារទាំងជប៉ុន ទាំង ស.រ.អា មិនបានស្វែងរកដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ដូច្នេះកិច្ចព្រមព្រៀងនេះបានបន្តទៅទៀតដោយស្វ័យប្រវត្តិ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )