ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋាភិបាលអាមេរិកបដិសេធថាមិនបានពាក់ព័ន្ធក្នុងការប៉ុនប៉ងធ្វើឃាតនៅវ៉េណេស៊ុយអេឡាទេ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (០៦.០៨.១៨)

អាមេរិក៖ កាលពីថ្ងៃអាទិត្យមន្ត្រីជាន់ខ្ពស់របស់សេតវិមានអាមេរិកបានបដិសេធចំពោះការចោទប្រកាន់ថាសហរដ្ឋអាមេរិកនៅពីក្រោយការផ្ទុះដ្រូន ​ ក្នុងអំឡុងពេលព្យុហយាត្រារបស់កងទ័ពកាលពីថ្ងៃសៅរ៍
ក្នុងគោលបំណងធ្វើឃាត​ប្រធានាធិបតីវេណេហ្ស៊ូអេឡាលោកនីកូឡា ម៉ាឌួរ៉ូ (Nicolas Maduro) ​​។

លោកហ្សន បល់តុន (John Bolton)ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានបានលើកឡើងថារដ្ឋាភិបាលរបស់លោកម៉ាឌូរ៉ូអាចនឹងនៅពីក្រោយការផ្ទុះនេះដោយលើកឡើងអំពីបញ្ហាអំពើពុករលួយនិងការគាបសង្កត់ដែលរីករាលដាលនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា។

លោកបល់តុន បានបន្តទៀតថា នេះអាចជារឿងដែលបង្កើតឡើងដោយរបបលោកម៉ាឌូរ៉ា
ហើយគ្មានពលរដ្ឋអាមេរិចណាមួយរងរបួសនៅក្នុងការផ្ទុះនោះទេ។

លោកម៉ាឌូរ៉ូតែងតែបន្ទោសអាមេរិកដែលបានដាក់ទណ្ឌកម្មប្រឆាំងនឹងមន្ត្រីនៅក្នុងប្រទេសរបស់លោក
និងបានស្តីបន្ទោសទៅលើអ្នកនយោបាយរបស់សហរដ្ឋអាមេរិកដែលមានបំណងចង់ផ្តួលរំលំការកាន់អំណាចរបស់គាត់ជិតពីរទសវត្សមកហើយ។