ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង រួមជាមួយសហការី ប្រគល់ផ្ទះមនុស្សធម៌ចំនួន២ខ្នង ជូនដល់គ្រួសារក្រីក្រ នៅក្នុងក្រុងសៀមរាប និងស្រុកពួក

AKP សៀមរាប ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ —

លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសហការី ប្រគល់ផ្ទះមនុស្សធម៌ទី៥០ និងផ្ទះមនុស្សធម៌ទី៥១ ដែលផ្ដួចផ្ដើមឡើងដោយឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ជូនដល់គ្រួសារទីទ័លក្រ និងគ្រួសារចាស់ជរាទីទ័លក្រគ្មានទីពឹង នៅក្រុងសៀមរាប និងស្រុកពួក ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ ។

រូបថត៖ ឃុត សៅ