ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងចាប់ផ្តើមធ្វើទស្សនកិច្ចផ្លូវការនៅសិង្ហបុរីនិងអ៊ីរ៉ង់

AKP ភ្នំពេញ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨​ — តាមទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ ( KCNA ) ឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក រីយ៉ុងហូ ( Riyong Ho ) បានចាកចេញពីទីក្រុងព្យុងយ៉ាងកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅសិង្ហបុរី និងអ៊ីរ៉ង់ ។
សេចក្តីរាយការណ៍បាននិយាយថា អ្នកការទូតកំពូលកូរ៉េខាងជើង ដែលកំពុងដឹកនាំគណៈប្រតិភូ រដ្ឋាភិបាលមួយនោះ នឹងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃវេទិកាតំបន់អាស៊ាន នៅសិង្ហបុរីមុនធ្វើទស្សនកិច្ច ផ្លូវការមួយនៅប្រទេសអ៊ីរ៉ង់ ។ កិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥១នឹងកិច្ចប្រជុំ ដែលមានជាប់ទាក់ទងត្រូវបានគេ ធ្វើនៅសិង្ហបុរីពីថ្ងៃទី០១ ដល់ទី៤ ខែសីហា ។

អាស៊ាន គឺជាអង្គការអន្តររដ្ឋាភិបាលថ្នាក់តំបន់មួយ​​ ដែលមានប្រទេសនៅអាស៊ីអាគ្នេយ៍ចំនួន១០ គឺប្រទេសឥណ្ឌូណេស៊ី,ថៃ ,ម៉ាឡេស៊ី សិង្ហបុរី ,វៀតណាម,ហ្វីលីពីន ,មីយ៉ាន់ម៉ា , កម្ពុជា , និង ប្រុយណេ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )