ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កូរ៉េខាងជើងចេញការព្រមានអំពីគ្រោះមហន្តរាយនៃរលកកំដៅក្នុងប្រទេស

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ រ៉យតឺរ (០៣.០៨.១៨)

កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍បានអំពាវនាវឱ្យប្រជាជនមាន ការត្រៀមទប់ទល់ទាំងអស់គ្នា​នឹងសីតុណ្ហភាពក្តៅដែលបានគំរាមកំហែងដល់ដំណាំស្របពេលប្រទេសកំពុងប្រឈមមុខនឹងទណ្ឌកម្មអន្តរជាតិដ៏តឹងតែងចំពោះកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។

រដ្ឋាភិបាលកូរ៉េខាងជើងបាននិយាយថាគ្រោះរាំងស្ងួតនេះជាគ្រោះមហន្តរាយធម្មជាតិដែលមិនធ្លាប់មានពីមុនមក
ហើយបាននិយាយថា ​ដំណាំ​ដែលខូចខាតដោយរលកកម្តៅអាចបំផ្លាញដល់សេដ្ឋកិច្ចកសិកម្មរបស់ប្រទេសដែលកំពុងទទួលរងការវាយប្រហារដោយទណ្ឌកម្មអន្តរជាតិទោះជាមានស្ថានភាពរីកចំរើនផ្នែកការទូតថ្មីៗនេះក៏ដោយ។

គ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់គឺជាការគំរាមកំហែងតាមរដូវកាលប្រចាំឆ្នាំនៅកូរ៉េខាងជើងដែលកំពុងតែខ្វះខាតប្រព័ន្ធធារាសាស្ត្រនិងហេដ្ឋារចនាសម្ព័ន្ធដទៃទៀតដើម្បីទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិ។