ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាជាមួយនាយករដ្ឋមន្រ្តីសិង្ហបុរី

AKP សិង្ហបុរី ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ —

ឯកឧត្តម ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងរដ្ឋមន្ត្រីការបរទេសអាស៊ានដទៃទៀត អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Lee Hsien Loong នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសិង្ហបុរី នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ នៅទីក្រុងសិង្ហបុរី ខណៈឯកឧត្តមដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចូល រួមកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសសិង្ហបុរី។

រូបថត៖ ក្រសួងការបរទេស