ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

វីដេអូមួយលេចឡើងបង្ហាញពីអ្នកកាសែតជប៉ុនដែលបាត់ខ្លួនអង្វរសុំជំនួយ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ រ៉យតឺរ (០២.០៨.១៨)

ជប៉ុន៖ រដ្ឋាភិបាលជប៉ុនបាននិយាយថាអ្នកកាសែតឯករាជ្យម្នាក់របស់ប្រទេសជប៉ុនដែលកំពុងចាប់ជាចំណាប់​ខ្មាំងដោយពួកសកម្មប្រយុទ្ធអាយស៊ីសនៅក្នុងប្រទេសស៊ីរីបានបង្ហាញមុខនៅក្នុងវីដេអូមួយដែលបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយជប៉ុនកាលពីថ្ងៃពុធដោយអ្នកកាសែតនោះបានអំពាវនាវសុំជំនួយបន្ទាប់ពីត្រូវចាប់ជាចំណាប់ខ្មាំងអស់រយៈពេលបីឆ្នាំ មក ។

អ្នកនាំពាក្យ​របស់រដ្ឋាភិបាលជប៉ុនបានថ្លែងថាគេជឿជាក់ថាបុរសម្នាក់នោះគឺជាអ្នកកាសែតឈ្មោះយ៉ាំពេ យ៉ាស៊ូដា
(Jumpei Yasuda) ។

ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា​នេះគឺជាទំនួលខុសត្រូវ​សំខាន់របស់រដ្ឋាភិបាលក្នុងការការពារប្រជាជនជប៉ុនហើយយើងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការប្រមូលផ្តុំព័ត៌មានផ្សេងៗ ទាក់ទងនឹងខ្សែវីដេអូនោះ ហើយលោកសុំបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទៀតទេ។