ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រលកកំដៅនៅកូរ៉េខាងត្បូងកើនឡើងខ្ពស់ក្នុងរដូវក្ដៅឆ្នាំនេះ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (០២.០៨.១៨)

កូរ៉េខាងត្បូង៖ កាលពីថ្ងៃពុធអង្គភាពអាកាសធាតុកូរ៉េខាងត្បូងបាននិយាយថាសីតុណ្ហភាពនៅក្នុងប្រទេស
បានកើនឡើងយ៉ាងខ្ពស់កាលពីថ្ងៃពុធ នៅពាក់កណ្តាលរដូវក្តៅ​ឆ្នាំនេះ។

សីតុណ្ហភាពនៅទីក្រុងសេអ៊ូលបានឡើងដល់កម្រិតខ្ពស់បំផុតប្រចាំឆ្នាំគឺ ៣៩,៦អង្សាសេនៅពេលថ្ងៃត្រង់។នេះជាកំណត់ត្រាខ្ពស់បំផុតក្នុងរយៈពេល ១១១ឆ្នាំកន្លងមកដែលកំណត់ត្រាកាលពីមុនត្រឹមតែ ៣៨,៤ អង្សាសេតែប៉ុន្នោះកាលពីថ្ងៃទី ២៤ ខែកក្កដាឆ្នាំ ១៩៩៤ ។

កំដៅខ្ពស់ខុសពីធម្មតាបានកើតឡើងនៅពេលរដូវវស្សាបានបញ្ចប់ដែលលឿនជាងពេលធម្មតាជារៀងរាល់ឆ្នាំ។
រដូវវស្សានៅផ្នែកកណ្តាលរបស់ប្រទេសមានរយៈពេលតែ ១៦​ថ្ងៃប៉ុណ្ណោះបានបញ្ចប់លឿន​ជាងពាក់កណ្តាល​នៃរយៈកាលរបស់រដូវវស្សារាល់ឆ្នាំ នៅប្រទេសកូរ៉េខាងត្បូង ។