ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រជាពលរដ្ឋ ឃុំទន្លេបិទ រងគ្រោះដោយទឹកជំនន់ ចំនួន១៤៤២គ្រួសារ ទទួលអំណោយពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ
ខេត្តត្បូងឃ្មុំ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុក ត្បូង ឃ្មុំ ខេត្ដត្បូងឃ្មុំ រងគ្រោះដោយទឹកជំនន់ ចំនួន១៤៤២គ្រួសារ ទទួល អំ ណោយពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨នេះ ។ពិធីសួរសុខទុក្ខ និងចែកអំណោយនេះ បានធ្វើឡើងនៅ ទួលសុវត្ថិភាព ឧកញ៉ា អាន ម៉ារឌី ដែលស្ថិតនៅក្នុងភូមិ ទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ ។

កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ជាប្រធាន សម្ដេច តែងតែយកចិត្ដទុក្ខដាក់ និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ គ្រប់ មជ្ឈដ្ឋាន ដោយក្តីមេត្តា​ ករុណា​ គិតគូរ​ និងផ្តល់​ក្តី​សង្ឃឹម ជំនឿចិត្ត ដល់ ប្រជាជនទូទៅ ដែលជួបការលំបាកដោយគ្មានការរើសអើង មិនប្រ កាន់ វណ្ណៈ ពូជ​សាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយ អ្វី ឡើយ ដោយកន្លែងណាមានទុក្ខលំបាក គឺមាន​កាកបាទក្រហមកម្ពុជា ។

ជាក់ស្តែង ក្នុងអំឡុងគ្រោះធម្មជាតិ ដោយសារទឹកជំនន់​នៅតាមបណ្តា​ខេត្ត មួយ​ចំនួន ដូចជា ខេត្តស្ទឹងត្រែងជាដើម ក្នុងរយ:ពេលជិតកន្លះខែមកនេះ កាកបាទក្រហមកម្ពុជា បានចុះចែក​នូវអំណោយជាស្បៀង សម្ភារៈ ផ្សេងៗ ទៀត ភ្លាមៗតែម្តង ៕