ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ទទួលជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត នៅសិង្ហបុរី

AKP សិង្ហបុរី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ —

ឯកឧត្តម ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​ នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Dionisio Babo Soaresរដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត នៅទីក្រុងសិង្ហបុរី នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ ខណៈឯកឧត្តមទេសរដ្ឋមន្រ្តី អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសសិង្ហបុរី។

រូបថត៖ ក្រសួងការបរទេស