ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ផ្ទះប្រជាពលរដ្ឋជាង១.០០០ខ្នង និងផ្ទៃដីស្រូវវស្សាជាង៦០០ហិកតា នៅខេត្តក្រចេះ រងផលប៉ះពាល់ពីទឹកជំនន់ទន្លេមេគង្គ

AKP ក្រចេះ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ —

ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានឱ្យដឹង នៅព្រឹកមិញនេះថាគិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ នេះ ទឹកទន្លេមេគង្គបានឡើងដល់កម្ពស់ ២១,៣៦ ម៉ែត្រ (កម្ពស់ទឹកនៅស្ថានីយជលសាស្ត្រខេត្តក្រចេះ) បណ្តាលឱ្យលំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋប្រមាណជាង ១.០០០ខ្នង និងផ្ទៃដីស្រូវវស្សាចំនួន ៦៥៣ហិកតា ស្ថិតក្នុងឃុំសង្កាត់ចំនួន១៧ នៃស្រុក ក្រុង ចំនួន៥ គឺស្រុកឆ្លូង ស្រុកព្រែកប្រសព្វ ស្រុកសំបូរ ស្រុកចិត្របុរី និងក្រុងក្រចេះ កំពុងរងផលប៉ៈពាល់។

រូបថត៖ ជួន សុជាតិ