ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្ដេចតេជោនាយករដ្ឋមន្ត្រីប្រកាសផ្ដល់កាដូចំនួនពីរដល់ប្រជាពលរដ្ឋ ដើម្បីអបអរសាទរ ​​ឆ្នាំ​ជោគជ័យ​ ជោគជ័យនៃ​សេដ្ឋកិច្ចសង្គម និង​នយោបាយ​របស់​កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ –ក្នុងខណៈបង្ហាញវត្តមានជាលើកដំបូងក្រោយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន ប្រកាសផ្ដល់នូវកាដូចំនួនពីរសម្រាប់ប្រជាពលរដ្ឋ ដើម្បី​អបអរសាទរ​ចំពោះ​​ឆ្នាំ​ជោគជ័យ​ជោគជ័យនៃ​សេដ្ឋកិច្ចសង្គម និង​នយោបាយ​របស់​កម្ពុជា។

មុននឹងការធ្វើដំណើរតាមនាវាពីរាជធានីធានីភ្នំពេញ ទៅកាន់ក្រុងតាខ្មៅខេត្តកណ្ដាល ក្នុងខណៈដែលអញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​​ស្ថានីយ​ដឹក​អ្នកដំណើរ​តាមផ្លូវ​ទឹក នៅ​ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នា​ព្រឹក​ថ្ងៃទី​ ​ខែសីហា​ ឆ្នាំ២០១៨នេះ សម្ដេចតេជោបានមាប្រសាសន៍ប្រាប់ក្រុមអ្នកយកព័ត៌មានថា ឆ្នាំនេះគឺ​ជា​ឆ្នាំ​ដែល​យើង​ទទួលបាន​ជោគជ័យ​យ៉ាង​ធំ ទាំង​ការកសាង​សេដ្ឋកិច្ច ក៏​ដូច​ការកសាង​លទ្ធិ​ប្រជា​ធិ​បតេយ្យ និង សន្តិភាព​នៅក្នុង​ប្រទេស​យើង​ដូចនេះព្រឹក​នេះ​ខ្ញុំ​សម្រេច​ថា សម្រាប់​ការប្រើប្រាស់នៃ​ការ​ជិះ​កាណូត​ពី​ទីនេះ ទៅកាន់​ក្រុ​តាខ្មៅ​ដែល​យើង​គិតថា នឹង​ចាប់ផ្ដើម​យកប្រាក់​នៅថ្ងៃនេះ សុំប្ដូរ​ពន្យារ​រហូតដល់​ដាច់​ឆ្នាំ​២០១៨​។ ចាប់ពី​ខែមករា ឆ្នាំ​២០១៩ទៅនឹង​ដំណើរការ​យកប្រាក់ ប្រជាពលរដ្ឋ​អាច​ទទួលបាន​នូវ​ផលប្រយោជន៍ ហើយ​សូម​ផ្ញើ​សារ​នេះ​ទៅកាន់​ប្រជាពលរដ្ឋ​​។​ ជាមួយគ្នានេះដែរ សម្រាប់​ផ្លូវ​រថភ្លើង​ពី​ភ្នំពេញ​ទៅ​ប៉ោយប៉ែត និង​ពី​ប៉ោយប៉ែត មកភ្នំពេញក៏​ដូចគ្នា​ដែរ គឺ​ផ្តល់​ឱ្យ​ប្រជាជន​ធ្វើដំណើរ​ដោយ​ឥត​គិត​ប្រាក់ រហូតដល់​ខែមករា ​ឆ្នាំ​២០១៩ ទើប​យើង​ពិនិត្យ​ជាថ្មី​ឡើងវិញ​។ នេះ​ជា​កាដូ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​យើងដើម្បី​អបអរសាទរ​ចំពោះ​ឆ្នាំ​ដែលជា​ឆ្នាំ​ជោគជ័យ​ជោជ័នៃ​សេដ្ឋកិច្ចសង្គម និង​នយោបាយ​របស់​កម្ពុជា។

គួរបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឱ្យប្រើប្រាស់ជាប​ណ្តោះ​​អាសន្ននូវការធ្វើប្រតិបត្តិការដឹកអ្នកដំណើរតាមផ្លូវទឹកដោយឥតគិតថ្លៃចាប់ពីថ្ងៃទី០៦ ខែ​​មេសា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ ដោយប្រើប្រាស់នាវា​ដឹកអ្នក​ដំ​ណើរ​ចំនួន ៤គ្រឿង (២គ្រឿងទិញពីប្រទេសវៀតណាម និង២គ្រឿងទៀត ជួលពីក្រុមហ៊ុន Royal Express Boat) ដែលនាវានីមួយៗមានសមត្ថភាពផ្ទុកអ្នកដំណើរបានពី ៥៤ ដល់​៦០​នា​ក់​ មានល្បឿនមធ្យម ៤០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយប្រើរយៈពេលប្រមាណតិចជាង​មួយ​ម៉ោង​រវាងចំណតនាវាដើមទី (ឬស្សីកែវ) និងចំណតនាវាចុងទី (តាខ្មៅ) ដែលរយៈពេលនេះ​តិច​ជាង រយៈពេលធ្វើដំណើរតាមផ្លូវគោកប្រមាណ២ដង។ ការធ្វើដំណើរមានភាពទៀងទាត់ មានសុវត្ថិភាព និងបានបម្រើសេវាកម្មជូនប្រជាពលរដ្ឋចាប់ពីម៉ោង ៥និង៣០ព្រឹក រហូតដល់ម៉ោ​​ង ៦និង៣០ល្ងាច។ គិតចាប់ពីថ្ងៃដាក់ដំណើរការបណ្តោះអាសន្នរហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ មានអ្នកដំណើរសរុប ៣០.៦៤៧នាក់ ដែលជាមធ្យមមានអ្នកដំណើរប្រមា២០០នាក់ក្នុងមួយថ្ងៃ។ ដោយឡែកសម្រាប់ចំណតនាវាឫស្សីកែវ ដែលសម្តេចតេជោហ៊ុ​ន​ សែន បានអញ្ជើញសម្ពោធនៅថ្ងៃនេះ មានផ្ទៃក្រឡាបេតុង ៩៦៨ម៉ែត្រក្រឡា ផែដែកបណ្តែតមានទំហំ ៣៦៦ម៉ែត្រក្រឡា អាចផ្ទុកបានទម្ងន់អតិបរិមា ១៨០តោន ស្ពានដែកមានប្រវែង ៣០ម៉ែត្រ និងអគាររង់ចំាមានទំហំ ៨៤ម៉ែត្រក្រឡា ព្រមទាំងមានបំពាក់ឧបករណ៍សម្ភារគ្រប់ គ្រាន់ ដោប្រើប្រាស់ថវិកាជាតិទាំងស្រុងប្រមាណ ២.៣៥១.៧៣០.០០០រៀល ស្មើនឹងជិត ៥៩ម៉ឺនដុល្លារអា​ម៉េរិក។ ក្រៅពីចំណតនាវាឫស្សីកែវ ដើម្បីបម្រើការងារដឹកជញ្ជូនតាមផ្លូវទឹក នេះឱ្យកាន់តែងាយស្រួលនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន​ ក៏បានសាងសង់ចំណត នាវាចំនួន៤ផ្សេង​ទៀត រួមមាន ចំណតនាវាផ្សារចាស់, ចំណតនាវាចតុម្មុ, ចំណតនាវាច្បារ អំពៅ, និង ចំណតនាវាតាខ្មៅ។ ទីតាំងចំណតនាវាដឹកអ្នកដំណើរនីមួយៗ មានភ្ជាប់ជាមួយ ស្ថានីយរថន្ត​​ក្រុងដែលបង្កលក្ខណៈងាយស្រួលសម្រាប់ការប្តូរ ឬតភ្ជាប់គ្នានូវការដឹកជញ្ជូនតាមផ្លូវទឹក និ​​ផ្លូវថ្នល់/ផ្លូវគោក។ ចំណតនាវាដឹកអ្នកដំណើរទាំង០៥កន្លែងនេះ ត្រូវចំណា ថវិកាជាតិរុ​​ចំនួន ៦.០២៩.៤១៣.០០០រៀល ស្មើនឹងជាង១,៥លានដុល្លារអាម៉េរិក៕

ដោយជឹម ណារី