ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឥណ្ដូណេស៊ី នឹងផ្តល់មូលនិធិជំនួយសាងសង់លំនៅដ្ឋានឡើងវិញ ក្នុងតំបន់ដែលវាយប្រហារដោយការរញ្ជួយដី

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ — រដ្ឋាភិបាលឥណ្ឌូណេស៊ី មានផែនការផ្តល់មូលនិធិជំនួយដល់គ្រួសារដែលលំនៅដ្ឋានរបស់ពួកគេត្រូវបានខូចខាតដោយសារការរញ្ជួយដីដ៏ខ្លាំងកាលពីពេល​ថ្មីៗនេះនៅកោះ Lombok ដែលស្ថិតនៅក្នុងខេត្ត នៃខេត្ត វេស្ត នូសា តេងហ្គារ៉ា (​ NTB ) របស់ប្រទេសនេះ ។
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ហ្សូកូ វីដូដូ (​ Joko Widodo ) បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងទស្សនកិច្ចរបស់លោកនៅជម្រកជនភៀសខ្លួន ស្ថិតនៅក្នុងតំបន់ដែលមានការប៉ះពាល់យ៉ាងអាក្រក់បំផុតនៃភូមិម៉ាដាយីន ដែនដី Lombok ខាងកើតកាលពីថ្ងៃចន្ទនេះ ។

លោកប្រធានាធិបតី បានប្រាប់ពួកអ្នកយកព័ត៌មានថា នឹងមានមូលនិធិជំនួយប្រមាណប្រហែល ៥០លានរូព្យ៉ា ( ប្រហែល ៣. ៤០០ដុល្លារ ) សម្រាប់គ្រួសារនីមួយៗ ដែលលំនៅដ្ឋានរបស់ពួកគេបានដួលរលំដោយការរញ្ជួយដីនេះ ដោយលោកនិយាយបន្ថែមថា មូលនិធិជំនួយពិតប្រាកដសម្រាប់គ្រួសារ​ទាំងនោះ នឹងធ្វើឱ្យសមទៅតាមទំហំ នៃការខូចខាតនៅក្នុងលំនៅដ្ឋានរបស់ពួកគេ ។

លោកនិយាយថា ការប្រគល់មូលនិធិនេះ នឹងត្រូវគេធ្វើតាមរយៈទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយថ្នាក់ជាតិ ( BNPB ) ដែលត្រួតពិនិត្យមើលដោយក្រសួងការងារសាធារណៈ និង លំនៅដ្ឋាន ព្រមទាំងតាមដានមើលដោយរដ្ឋាភិបាល ថ្នាក់ខេត្ត និងដែនដី ។

BNPB និយាយនៅមុននេះថា ការរញ្ជួយដី ទំហំ​៦, ៤ ព្រមទាំងការរញ្ជួយដីតូចៗ ជាបន្តបន្ទាប់ដែលបានកើតឡើងនៅក្នុងកន្លែងយ៉ាងសំខាន់ក្បែរកោះបាលី កាលពីព្រឹកថ្ងៃអាទិត្យបានធ្វើឱ្យខូចខាតអាគារ ប្រហែល ១.០០០ ខ្នង ។
BNPB និយាយថា ចំនួនអ្នកស្លាប់ពីគ្រោះមហន្តរាយនេះបានឡើងដល់ ១៦ នាក់នឹងចំនួនអ្នករបួសមានហួសពី ៣០០នាក់ ។

កិច្ចប្រឹងប្រែងរួមដើម្បីជួយសង្គ្រោះពួកទេសចរណ៍ ដែលជាប់នៅភ្នំ Rinjani របស់​ Lombok បានដំណើរការទៅហើយ នៅពេលដែលយោធា ឥណ្ឌូណេស៊ី បានបញ្ជូនបុគ្គលិក ១៤០នាក់ នៃកងឯកភាព ឆ្នើមរបស់កងទ័ព និង ឧទ្ធម្ភាគចក្រ ២ គ្រឿងទៅជម្លៀសពួកទេសចរចេញពីភ្នំមានប្រជាប្រិយនេះ ដែលស្ថិតនៅក្នុងឧទ្យានជាតិ ​Rin jani ។ ការិយាល័យឧទ្យានជាតិបាននិយាយថា រហូតមកដល់ពេលនេះ គេបានជម្លៀសពួកទេសចរ ៥៥៤ នាក់ចេញពីភ្នំនេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )