ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អត្រាឃាតកម្មនៅម៉ិកស៊ិកកើនខ្ពស់បំផុតក្នុងឆ្នាំ ២០១៧

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (៣១.០៧.១៨)

ម៉ិកស៊ិក៖ កាលពីថ្ងៃចន្ទវិទ្យាស្ថានស្ថិតិនិងភូមិសាស្ត្រជាតិ (Inegi)បាននិយាយថាអត្រាឃាតកម្មក្នុងប្រទេសម៉ិកស៊ិកបានកើនឡើងដល់ជាង ៣១.០០០ ករណីនៅឆ្នាំ ២០១៧ ដោយករណីភាគច្រើនកើតឡើងនៅ ភាគកណ្តាលប្រទេសម៉ិកស៊ិកដែលព័ទ្ធជុំវិញរដ្ឋធានីម៉ិកស៊ិក។

នាយកប្រតិបត្តិរបស់វិទ្យាស្ថាននេះបានបង្ហើបឱ្យដឹងថាចំនួននៃការស្លាប់បានកើនឡើងខ្ពស់ជាងកាលពីឆ្នាំ ២០១៦ យ៉ាងខ្លាំងដែល​មានត្រឹមតែជាង ២៤.៥០០ ​។

​រដ្ឋហ្គែរ៉េរ៉ូ នៅភាគខាងត្បូងប្រទេស ​ជារដ្ឋដែលអំពើហឹង្សាទាក់ទងនឹងគ្រឿងញៀនបានកើនឡើងច្រើនជាងគេបំផុតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បានជាប់នៅចំណាត់ថ្នាក់លេខ ២ នៃចំនួនឃាតកម្មក្នុងប្រទេស​ ។