ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

របាយការណ៍លម្អិតស្តីពីការបាត់យន្តហោះអិមអេច ៣៧០ នៅតែស្ថិតជាអាថ៌កំបាំង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ ស៊ិនហួរ (៣១.០៧.១៨)

ម៉ាឡេស៊ី៖ កាលពីថ្ងៃចន្ទរបាយការណ៍លម្អិតស្តីពីការបាត់យន្តហោះជើងហោះហើរលេខ អិមអេច ៣៧០
របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីក្នុងឆ្នាំ ២០១៤​ ដែលចេញផ្សាយដោយក្រុមស៊ើបអង្កេតបានបរាជ័យក្នុងការកំណត់មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ហើយបានបន្សល់ទុកនូវចម្ងល់ជាច្រើនដែលគ្មានចម្លើយដោយសារតែខ្វះភស្តុតាង។

ប្រធាននៃក្រុមស៊ើបអង្កេតអាកាសចរស៊ីវិលអន្តរជាតិប្រចាំម៉ាឡេស៊ីបាន​ទទួលស្គាល់ថាដោយសារតែកង្វះខាតភស្តុតាងសម្រាប់ក្រុមស៊ើបអង្កេត​​​ ដូច្នោះគេមិនអាចកំណត់ឲ្យបាន​ប្រាកដ​ណាមួយពីមូលហេតុដែលយន្តហោះបានបើកចេញពីគន្លងផ្លូវហោះហើរនោះទេ ។

ភ័ស្តុតាងដែលបាត់គឺរួម​មាន​ព័ត៌មានដែលបានកំណត់ត្រាក្នុង ប្រអប់ខ្មៅលើយន្តហោះ,
ឧបករណ៍ថតសម្លេងនិងឧបករណ៍ផ្ទុកទិន្នន័យផ្សេងៗទៀតនៅលើយន្តហោះដែលអាចបង្ហាញពីមូលហេតុថាហេតុអ្វីបានយន្តហោះនោះហោះទៅមហាសមុទ្រឥណ្ឌាភាគខាងត្បូង។