ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លិខិតជំហរជូនចំពោះ លោកស្រី Sarah Sander អ្នកនាំពាក្យសេតវិមានសហរដ្ឋអាមេរិក

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា

ភ្នំពេញ៖ កាលពីនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ម្សិលមិញនេះ យើងសង្កេតឃើញថា  ប្រជាពលរដ្ឋខ្មែរ យ៉ាង ច្រើនលើសលប់រហូតដល់ទៅ ៨២.១៧% បានទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ដែលនេះបង្ហាញឲ្យឃើញពីមោទនភាពនៃអធិបតេយ្យភាព និងឯករាជ្យភាពជាតិរបស់កម្ពុជា។

ចំនួនបោះឆ្នោតនេះ បានកើនឡើងខ្ពស់ជាងឆ្នាំ ២០១៣ ដែលមានត្រឹមតែ ៦៩.៦១% ប៉ុណ្ណោះ។ ក្រោយការ បោះឆ្នោតប្រជាពលរដ្ឋខ្មែររាប់លាននាក់នៅក្នុងប្រទេសបានសាទរ និងទទួលយកនូវ  លទ្ធផលនៃការបោះ ឆ្នោតនេះ រួមទាំងភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោតជាតិ និងអន្តរជាតិមកពី  បណ្តា        អង្គការមិនមែនរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល អង្គការអន្តរជាតិ និងបណ្តាញ គណបក្សនយោបាយ អន្តរជាតិមកពីប្រទេសចំនួន ៥២ ជុំវិញពិភពលោក ក៏បានមកធ្វើជាសាក្សីនៃប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា ហើយពួកគេបានបង្ហាញចំណាប់អារម្មណ៍ផងដែរថា ការបោះឆ្នោតនៅកម្ពុជាម្សិលមិញនេះ គឺមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌។

ផ្ទុយទៅវិញ បែរជាលោកស្រីដែលជាអ្នកនាំពាក្យសេតវិមានសហរដ្ឋអាមេរិកចាត់ទុកថា ការបោះឆ្នោតជ្រើសតាំង តំណាង រាស្រ្តនីតិកាលទី៦នេះ មិនសេរី និងយុត្តិធម៌ហើយមិនអាចតំណាងឲ្យឆន្ទៈប្រជាពលរដ្ឋខ្មែរទៅវិញ។

លោកស្រីមានជ្រាបទេថា ការបោះឆ្នោតសកល២០១៨នេះ មានចំនួនប្រជាពលរដ្ឋចូលរួមបោះឆ្នោតកើន ឡើងខ្ពស់ជាងឆ្នាំ២០១៣ ហើយប្រជាពលរដ្ឋទាំងអស់ទៅចូលរួមបោះឆ្នោត ដោយមិនមានការបង្ខិតបង្ខំនោះទេ ពោលគឺពួកគេបានប្រើប្រាស់សិទ្ធិរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ជាងនេះទៅទៀតចំនួនគណបក្សនយោបាយចូលរួមប្រកួតប្រជែងក៏មានការកើតឡើងខ្ពស់ជាងអាណត្តិមុនរហូតដល់២០គណបក្ស ហើយក៏មានគណបក្សដែលមានសក្តានុពល ដែលអាចនឹងក្លាយជាគណបក្ស ប្រឆាំងថ្មី នៅកម្ពុជា ដែលមានគំនិតវិជ្ជមានល្អ ចូលរួមប្រឆាំង កែលម្អចំណុចខ្វះខាត ស្របតាមច្បាប់ ក្នុងន័យអភិវឌ្ឍន៍ ជាតិរួមគ្នាជាមួយនឹងគណបក្សឈ្នះឆ្នោត ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍន៍ជាតិ ជាជាងគណបក្សប្រឆាំង ដែលមានតែគំនិតបំផ្លាញជាតិ ស្តាប់បរទេស បង្កភាពចលាចលក្នុងបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីអំណាចរបស់ខ្លួន ដោយមិនគិតអំពីសុខទុក្ខប្រជារាស្រ្តទូទាំងប្រទេស។

តើលោកស្រីចង់ឃើញកម្ពុជាធ្លាក់ទៅក្នុងភ្លើងសង្រ្គាមដែលបង្កឡើងដោយក្រុមគណបក្សប្រឆាំងក្បត់ជាតិ លួចឃុបខិតជាមួយបរទេសចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈការបង្កភាពចលាចលក្រោយការ បោះឆ្នោត ដោយលើកហេតុផលមិនចេះចប់ទោះបីជាខ្លួនចាញ់ឆ្នោត ដើម្បីជាលេសក្នុងការបះ បោរឲ្ យ មានការប្រឆាំងទ្រង់ទ្រាយធំឬយ៉ាងណា? តើនេះឬជាប្រជាធិបតេយ្យពិតប្រាកដរបស់លោកស្រី និងសហរដ្ឋ អាមេរិក។

ខ្ញុំ និងប្រជាជនកម្ពុជាទាំងអស់មិនចង់បានគណបក្សប្រឆាំងបែបនេះនោះទេ ហើយខ្ញុំជាពលរដ្ឋខ្មែរ អត់ស្តាប់ បរ ទេសទេ គឺខ្ញុំគោរពរដ្ឋធម្មនុញ្ញប្រទេសខ្ញុំ៕ដោយ ជា ច័ន្ទបរិបូរណ៍