ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រុមអ្នកសង្កេតការណ៍កំពង់ធ្វើសន្និសីទសារព័ត៌មាន នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ ដើម្បីវាយតម្លៃពីដំណើរការបោះឆ្នោត

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

រាជធានីភ្នំពេញ ៖ នៅថ្ងៃចន្ទ ទី៣០ ខែកក្កដា ឆ្នាំ២០១៨ ក្រុមអ្នកសង្កេតការណ៍ជាតិកំពុងធ្វើសន្និសីទសារព័ត៌មាន ដើម្បីវាយតម្លៃពីដំណើរការបោះឆ្នោតនេះ នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ បន្ទប់ Ballroom 2 បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ត្រូវបានបញ្ចប់ ។

សូមរំលឹកថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦នេះ មានអ្នកសង្កេតការណ៍ជាតិ-អន្ដរជាតិ ជាង៨ម៉ឺននាក់ អ្នកកចូលរួមបោះឆ្នោតប្រមាណ៨លាននាក់ គណបក្សនយោបាយចូលរួមបោះឆ្នោត ចំនួន២០គណបក្សផងដែរ ៕