ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចតេជោនាយករដ្ឋមន្រ្តី អនុញ្ញាតឲ្យគណះប្រតិភូសង្កេតការណ៍ជាតិ-អន្តរជាតិ ចំនួន២០០នាក់ មកពីប្រទេសចិន ឥណ្ឌូណេស៊ី អង្គការ CDI អង្គការ Icapp & Capdi និងសហព័ន្ធរុស្សី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ ដោយនាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឲ្យ គណះប្រតិភូសង្កេតការណ៍ជាតិ-អន្តរជាតិ ប្រមាណ២០០នាក់ មកពីប្រទេសចិន ឥណ្ឌូណេស៊ី អង្គការ CDI អង្គការ Icapp & Capdi និងសហព័ន្ធរុស្សី ចូលជួបសំដែងការគួរ សម និងពិភាក្សាការងារ។ ក្នុងជំនួបដាច់ដោយឡែកពីគ្នា ដែលធ្វើឡើងនៅវិមានសន្តិភាពទីស្តីការ នាយករដ្ឋមន្រ្តី ព្រឹកថ្ងៃទី២៨កក្កដា មុនមួយថ្ងៃនៃការបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា ដែលនឹងប្រារព្វធ្វើឡើង នៅព្រឹកថ្ងៃទី២៩កក្កដាស្អែក។

គណះប្រតិភូ ទាំងនោះរួមមាន ទី១ គណះប្រតិភូមកពីប្រទេសចិន ដឹកនាំដោយឯកឧត្តម ឌីង វ៉េនចាវ អគ្គ នាយកគណបក្សកុម្មុយនីស្តចិន គណះប្រតិភូអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ ដឹកនាំដោយឯកឧត្តម អាន់ដ្រេ ហែលណាន់ឌ័រ ប្រធានអង្គការ CDI គណះប្រតិភូអង្គការ Icapp & Capdi ដឹកនាំដោយឯកឧត្តម ចូសែស ដឺ វាន់ណេសា ប្រធានស្ថាបនិកអង្គការ Icapp និងជា អតីតប្រធានសភាហ្វីលីពីន គណះប្រតិភូសភាសហព័ន្ធរុស្សី ដឹកនាំដោយឯកឧត្តម អាឡេចស៊ីស វាស៊ីឡេនវីក អនុប្រធានគណះកម្មាធិការកិច្ចការបរទេសសភាឌូម៉ា គណះប្រតិភូឥណ្ឌូណេស៊ី ដឹក នាំដោយឯកឧត្តមបណ្ឌិត អាគូន ឡាសូណូ អនុប្រធានអង្គការ Capdi រួមទាំងគណះប្រតិភូមកពី ព្រឹទ្ធសភាសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀតផងដែរ។ នៅចំពោះមុខគណះប្រតិភូទាំង អស់ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា អ្វីដែលជាការចង់បានរបស់កម្ពុជា គឺសម្តេច ចង់ឲ្យប្រតិភូទាំងអស់ មើលឃើញអ្វី សង្កេតឃើញអ្វី គឺត្រូវតែនិយាយឲ្យចំបញ្ហាតែម្តង ដើម្បី ឆ្លុះបញ្ចាំងការពិតអំពីស្ថានភាព នៃការបោះឆ្នោតនៅថ្ងៃទី២៩កក្កដាស្អែក។ ជាមួយអ្វីដែលជា ជំនួបដាច់ដោយឡែកពីគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានទទួលជួបគណះប្រតិភូប្រមាណ២០០នាក់ មកពីប្រទេសចិនដែលតំណាងឲ្យប្រជាជនជាង ១ពាសន់៣០០លាននាក់ មកពីប្រទេសឥណ្ឌា ដែលតំណាងឲ្យប្រជាជនជាង១ពាន់២០០លាន នាក់ មកពីប្រទេសឥណ្ឌូណេស៊ី ដែលតំណាងឲ្យប្រជាជនប្រមាណ ២០០លាននាក់ និងពីប្រទេស រុស្សី និងប្រទេសផ្សេងៗទៀត។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ជំរាបជូនប្រតិភូ ទាំងអស់ថា ស្របតាមរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា កម្ពុជាត្រូវការបោះឆ្នោតរៀង រាល់ ៥ឆ្នាំម្តង និងត្រូវបានកំណត់កាលបរិច្ឆេតធ្វើឡើងនៅថ្ងៃអាទិត្យ សប្តាហ៍ទី៤ ខេត្តកក្កដា។ សម្តេចតេជោបន្តថា ការកំណត់ការបោះឆ្នោតនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញនេះ គឺមិនដូចទៅនិងការ បោះឆ្នោតក្នុងប្រទេសដទៃទៀតនោះទេ ដែលអនុញ្ញាតឲ្យនាយករដ្ឋមន្រ្តី ឬប្រធានាធិបតី រំលាយ សភា ដើម្បីជ្រើសរើសថ្ងៃបោះឆ្នោត តាមដែលការគ្រោងទុករបស់ខ្លួន។ ក្នុងជំនួបដែលបានចំ ណាយពេលប្រមាណ៣ម៉ោង សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានជំរាបជូន ពីប្រវត្តិនៃដំណើរការ រៀបចំការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា ពោលគឺបានប្រារព្វធ្វើឡើងយ៉ាងទៀតទាត់ ក្នុងនោះ លើកទី១ នៅឆ្នាំ១៩៩៣ លើកទី២នៅឆ្នាំ១៩៩៨ លើកទី៣នៅឆ្នាំ២០០៣ លើកទី៤នៅឆ្នាំ ២០០៨ លើកទី៥នៅឆ្នាំ២០១៣កន្លងមក ហើយការរៀបចំដំណើរការបោះឆ្នោត នៅឆ្នាំ ២០១៨នេះ យុទ្ធនាការនៃការឃោសនារកសម្លេងឆ្នោតមានរយះពេល២១ថ្ងៃ។ សម្តេចបន្តថា ក្នុងរយះពេល២១ថ្ងៃ នៃយុទ្ធនាការឃោសនារកសម្លេងឆ្នោតនេះ មានភាពល្អប្រសើរ គ្មានអំពើ ហឹង្សាកើតឡើង ដំណើរការប្រកបដោយភាពរលួន ដោយមិនមានបញ្ហាអ្វីកើតមានឡើងនោះ ឡើយ។ ជាមួយគ្នានេះ សម្តេចបានជំរាបជូនប្រតិភូទាំងមូល ពីដំណើរការវិវត្តន៍នៃសភាពការណ៍ របស់ប្រទេសកម្ពុជា ពោលគឺកម្ពុជាបានឆ្លងកាត់នូវដំណាក់កាលជាច្រើន ពិសេសការឆ្លងកាត់នូវ ដំ ណាក់កាលដែលកម្ពុជាមានតំបន់ត្រួតត្រាច្រើន មកកាន់ប្រទេសមួយដែលមានតំបន់ត្រួតត្រាតែ មួយ ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ។

សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់ថា កាលពីឆ្នាំ ១៩៩៨ គឺជាពេលវេលាមួយដែលកម្ពុជាបានឯកភាពទឹកដីយ៉ាងពេញលេញ ប្រទេសកម្ពុជាទាំង មូល ស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយ រដ្ឋាភិបាលតែមួយ ពោលគឺនៅ ពេលដែលចលនាឧទ្ទាមខ្មែរក្រហមទាំងអស់ មករួមរស់ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ នៅថ្ងៃទី ២៦ ខែធ្នូឆ្នាំ១៩៩៨ ដែលនៅពេលនោះកម្ពុជាបានរៀបចំ និងដំណើរការបោះឆ្នោតដោយខ្លួនឯង ចាប់តាំងពីពេលនោះមក។

បន្ទាប់ពីបានស្តាប់នូវដំណើរការជាក់ស្តែងរបស់ប្រទេសកម្ពុជា  ពីអតីតកាលនិងប្រវត្តិនៃ ការរៀបចំការបោះឆ្នោតនៅកម្ពុជារួចមក ប្រធានអង្គការ Capdi មានប្រសាសន៍ជំរាបជូន សម្តេច តេជោ និងប្រតិភូទាំងមូលថា កម្ពុជាគឺជាប្រទេសមួយដែលចាប់ផ្តើមពីរដ្ឋបរាជ័យមួយ រហូតមកដល់ពេលនេះបានក្លាយជាប្រទេសមួយដែលបានទទួល នូវភាពជោគជ័យក្នុងការកាត់ បន្ថយភាពក្រីក្រ មានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនគួរឲ្យកោតសរសើរបំផុត។

ដោយ ឡែកប្រធានអង្គការ អាយខាប មានប្រសាសន៍ថា អង្គការអាយខាប ដែលតំណាងឲ្យប្រទេស ចំនួន៥០ ដែលមានគណបក្សនយោបាយចំនួន៣៥០ និងដែលបានធ្លាប់ចូលរួមសង្កេតការណ៍ ដំ ណើរការបោះឆ្នោតជាច្រើនលើក ច្រើនកន្លែង និងច្រើនប្រទេសរួចមកហើយ នៅពេលនេះ អង្គ ការអាយខាប មានសុទិដ្ឋិនិយមបន្ទាប់ពីបានឃើញក្បែនហែរថ្ងៃបិទយុទ្ធនាការរកសម្លេងឆ្នោត ក្នុងប្រទេសកម្ពុជា កាលពីម្សិលមិញ គឺមានការរីករាយខ្លាំងណាស់ ដោយបានឃើញផ្ទាល់និងភ្នែក ចំពោះទឹកមុខស្រស់ស្រាយរីករាយសប្បាយ ពីសំណាក់ប្រជាជនកម្ពុជា នោះសោតគឺបានឆ្លុះ បញ្ចាំងនូវដំណើរការយុទ្ធនាការបោះឆ្នោតមួយ ដែលមានភាពសុទិដ្ឋនិយមខ្ពស់។ តំណាងសមាជិក សភាសហរដ្ឋអាមេរិក ដែលមានវត្តមានក្នុងពិធីសំណេះសំណាលគ្នានោះ មានប្រសាសន៍លើក ឡើងដែរថា កម្ពុជារហូតមកដល់ពេលនេះ គឺមានការផ្លាស់ប្តូរខ្លាំង តាមរយះនេះឯកឧត្តមសូមសំ ដែង នូវការអបអរសាទរចំពោះសុខសន្តិភាព ស្ថេរភាព ដែលកម្ពុជាទទួលបាន។

តាមរយះកិច្ច សន្ទនាគ្នានោះដែរ សមាជិកសភាសហរដ្ឋអាមេរិករូបនោះ បានរំពឹងទុកថា ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក នឹងមានភាពល្អប្រសើរឡើង។ ជាមួយគ្នានោះដែរ ប្រតិភូសង្កេតការណ៍ មក ពីប្រទេស ឥណ្ឌា មានប្រសាសន៍ដែរថា កាលពីម្សិលមិញរូបលោកបានឃើញនូវការដង្វែរក្បូន បិទយុទ្ធនាការឃោសនារកសម្លេងឆ្នោត ក្នុងរាជធានីភ្នំពេញ ពិសេសបានស្តាប់និងបានមើល ឃើញដោយផ្ទាល់ភ្នែក គឺបានបង្ហាញថា ដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា គឺពិតជាមាន ភាពរលូន ហើយរូបលោកនឹងបន្តចូលរួមសង្កេតការណ៍នៅក្នុងថ្ងៃបោះឆ្នោត នៅថ្ងៃទី២៩កក្កដា ស្អែកជាបន្តទៀត។