ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្ដេតេជោ ហ៊ុន សែន ស្នើឱ្យគណៈប្រតិភូសង្កេតការណ៍អន្តរជាតិទាំអស់ ពិនិត្យមើលការពិតក្នុងដំណើរការបោះឆ្នោតនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨​​ –ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យគណៈប្រតិភូអន្តរជាតិទាំងអស់ ដែលមកសង្កេតការណ៍អំពីដំណើរការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៦នៅកម្ពុជា បើសង្កេតឃើញបញ្ហាអ្វីដែលកើតឡើង ត្រូវនិយាយអំពី បញ្ហានោះតែម្ដង ដែលនេះគឺជា ការចង់បានរបស់កម្ពុជា ដើម្បីឆ្លុះបញ្ចាំងអំពីការពិតនៃស្ថាន ភាពនៃការបោះឆ្នោតនៅកម្ពុជា។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែង ដូច្នេះប្រាប់ក្រុមអ្នកយក ព័ត៌មានបន្ទាប់ ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យគណៈប្រតិភូ អន្តរជាតិដែលមក សង្កេតការណ៍អំពីការបោះឆ្នោតនៅកម្ពុជា ដែលក្នុងនោះ មានប្រទេស ចិន ដឹកនាំដោយ លោក Ding Wenchao អគ្គនាយកគណបក្សកុម្មុនីស្តចិន ប្រទេសឥណ្ឌូណេស៊ី ដឹកនាំដោយ លោក Agung Laksono ប្រធាននៃអង្គការ CAPDI គណៈប្រតិភូមកពីអង្គការ ICAPP ដឹកនាំដោយឯកឧត្ដម Jose de Venecia អតីតប្រធានសភាហ្វីលីពីន គណៈប្រតិភូមកពី អង្គការ CDI ដឹកនាំដោយឯកឧត្ដម Andres Pastrana និងគណៈប្រតិភូអនុប្រធាន គណៈកម្មាធិការ កិច្ចការបរទេសសភាឌូម៉ារុស្ស៊ី ដឹកនាំដោយឯកឧត្ដម Alexey Vasilievich ចូលជួបសម្ដែងការគូរសម នាព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៨ នៅវិមានសន្តិភាព។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជម្រាបជូនគណៈប្រតិភូ អ្នកសង្កេតការណ៍ទាំងអស់អំពីដំណើរ ការបោះឆ្នោតនៅព្រះរាជាណាចក្រកម្ពុជា ដែលស្របតាមច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា ដែលត្រូវបោះឆ្នោត៥ឆ្នាំម្ដង ដោយកំណត់យកថ្ងៃអាទិត្យ សប្ដាហ៍ទី៤ នៃ ខែកក្កដា។ ទន្ទឹមនេះ ការកំណត់ការបោះឆ្នោត ក្នុងរដ្ឋធម្មនុញ្ញនេះ គឺមិនដូចនៅប្រទេស ដទៃទេដែលអនុញ្ញាតឱ្យនាយករដ្ឋមន្ត្រី ឬប្រធានាធិបតីរំលាយសភា ជ្រើរើស ថ្ងៃបោះឆ្នោត តាមការគ្រោងទុករបស់ខ្លួន។ សម្ដេចតេជោ ក៏បានជម្រាបជូនគណៈប្រតិភូអំពីប្រវត្តិសង្ខេប នៃការបោះ ឆ្នោតនៅកម្ពុជា កាលពីឆ្នាំ១៩៩៣ ១៩៩៨, ២០០៣, ២០០៨, និងឆ្នាំ២០១៣ កន្លងមក ហើយការរៀបចំ ការបោះឆ្នោត ឆ្នាំ២០១៨នេះ គឺមានយុទ្ធនាការបោះឆ្នោតរយៈ ពេល២១ថ្ងៃ ដែលក្នុងអំឡុពេលយុទ្ធនាការ ឃោសនារកសំឡេង ឆ្នោតនេះបានប្រព្រឹត្តទៅ ដោយរលូន និងគ្មានអំពើហិង្សាអ្វីកើតឡើង។ សម្ដេចតេជោ បានលើកឡើង អំពីដំណើរ ការវិវត្តន៍របស់កម្ពុជា ដែលកាលពីពេលមុនមានតំបន់ត្រួតត្រាច្រើន មកជាប្រទេសមួយដែល មានតំបន់ ត្រួតត្រាតែមួយ ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ដោយសម្តេចតេជោ បានបញ្ជាក់ ផងដែរកាលពីឆ្នាំ១៩៩៨ គឺជាពេលវេលាមួយដែល កម្ពុជាបានរួបរួមស្ថិតនៅក្រោមដំបូលរដ្ឋ ធម្មនុញ្ញតែមួយ គឺនៅពេលដែលទ័ពខ្មែរក្រហម ទាំងអស់បានមកចុះចូលជាមួយ រាជរដ្ឋាភិ បាលកម្ពុជានៅថ្ងៃទី ២៩ខែធ្នូ ឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ ឈ្នះ។ ដែលចាប់ពីពេល នោះមក គឺកម្ពុជាបាន បញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង ហើយបានរៀបចំបោះឆ្នោតដោយខ្លួន ឯងបានជាបន្តបន្ទាប់រហូតមកដល់ពេលនេះ។

បន្ទាប់ពីបានស្ដាប់នូវដំណើរការវិវត្តន៍នៃស្ថានភាពជាក់ស្ដែងរបសកម្ពុជាពីអតីតកាល និងប្រវត្តិនៃការបោះឆ្នោត របស់  កម្ពុជា កន្លងមក តំណាងអង្គការ CAPDI បានលើកឡើងថា កម្ពុជាគឺជាប្រទេសមួយ ដែលចាប់ផ្ដើមពីរដ្ឋ បរាជ័យមួយ រហូតមកដល់ពេលនេះក្លាយជាប្រទេសមួយ ដែលទទួលបានជោគជ័យ ការកាត់បន្ថយភាពក្រីក្រ មានសុខសន្តិភាព និងការអភិវឌ្ឍ។ ដោយឡែកអង្គការ ICAPP ក៏បានលើកឡើងដែរថា អង្គការ ICAPP តំណាង ឱ្យប្រទេស៥០ ដែលមាន គណបក្សនយោបាយចំនួន៣៥០ និងធ្លាប់បានសង្កេតការណ៍ សម្រាប់ការបោះឆ្នោតនៅតាម បណ្ដាប្រទេសជាច្រើន ហើយនៅពេលនេះអង្គការ ICAPP មានសុទិដ្ឋិនិយម បន្ទាប់ពីបានឃើញក្បួន ដង្ហែក្នុងថ្ងៃបិទយុទ្ធនាការឃោសនារកសំឡេង ឆ្នោតរបស់បក្សនយោបាយ ប្រជាជនមានទឹកមុខរីករាយស្រស់ស្រាយ និងសប្បាយ ដែលនេះ គឺជាការឆ្លុះបញ្ចាំងនូវយុទ្ធនា ការបោះឆ្នោតមួយដែលមានសុទិដ្ឋិនិយម។ ទន្ទឹមនេះដែរ សមាជិកសភាអាម៉េរិកមួយរូប ដែលក្នុងនាមប្រជាជន អាម៉េរិកបាន មានប្រសាន៍ថា កម្ពុជា រហូតមកដល់ពេលនេះមានការផ្លាស់ប្ដូរខ្លាំង ហើយលោកក៏បានសម្ដែងនូវការ អបអរសាទរ ចំពោះសុខសន្តិភាព ស្ថិរភាព ដែលកម្ពុជាទទួលបាន ជាពិសេសលោកក៏រំពឹកទុក និងសង្ឃឹម ទុកថា ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក នឹងមានការល្អប្រសើរឡើង។ជាមួយនេះដែរគណៈប្រតិភូអ្នកសង្កេតការណ៍ មកពីប្រទេសឥណ្ឌា ក៏បានលើឡើងអំពីការរីក ចម្រើនរបស់កម្ពុជា និងអះអាងអំពីការចូលរួមក្នុងការសង្កេតការណ៍សម្រាប់ការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០១៨ នៅកម្ពុជា៕

ដោយ ជឹម ណារី