ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ អញ្ជើញចូលរួម បិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នៅស្រុកកោះសូទិន

AKP កំពង់ចាម ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ —

ឯកឧត្តម  ខៀវ កាញារីទ្ធ ប្រធានក្រុមការងារចុះជួយស្រុកកោះសូទិន ខេត្តកំពង់ចាម និងជារដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ អញ្ជើញចូលរួមជាអធិបតី បិទយុទ្ធនាការ និងដង្ហែក្បួនឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៅឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ដែលមានសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចូលរួមប្រមាណជាង១.០០០នាក់។

រូបថត៖ ខឹម សុវណ្ណារ៉ា