ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រទេសឡាវបន្តរុករកមនុស្សបាត់ខ្លួននៅក្នុងឧប្បត្តិហេតុបាក់ទំនប់ទឹក

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ –ពួកមន្ត្រីរដ្ឋាភិបាលឡាវបាននិយាយពីថ្ងៃព្រហស្បតិ៍ថា ការរុករកបានបន្តទៅទៀតសម្រាប់មនុស្សដែលបាត់ខ្លួន១៣១នាក់ បន្ទាប់ពីទំនប់ទឹកមួយបាន បាក់ កាលពីថ្ងៃចន្ទ នៅក្នុងខេត្តអាតាពើ នៅភាគខាងត្បូង ហើយបុគ្គលិកពេទ្យត្រូវបានគេបញ្ជូនទៅកាន់ ជម្រកបណ្តោះអាសន្ន ដើម្បីជួយដល់ពួកអ្នកភូមិដែលប៉ះពាល់ ។

លោក ខាំផេង សាយសំផេង (Khampheng Saysompheng ) រដ្ឋមន្ត្រីការងារ និង សុខមាលភាព សង្គមបានប្រាប់ សន្និសីទសារព័ត៌មានមួយនៅ សាណាម សាយថា រដ្ឋាភិបាលឡាវ នឹងផ្តល់ឱ្យនូវភាព ងាយ ស្រួលដល់ក្រុមជួយ សង្គ្រោះមកពីប្រទេសចិន,ថៃនិងវៀតណាមដែលកំពុងអនុវត្តន៍នូវការជួយនោះ។

ភូមិចំនួន ៦នៅក្នុងស្រុក សាណាមសាយ នៃខេត្តអាតាពើ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ។ លោក ខាំផេង បាននិយាយថា ទំនប់ទឹកដែលបាក់នេះស្ថិតនៅលើអានភ្នំមួយ ចម្ងាយ ៣៥គីឡូម៉ែត្រពីភូមិដែល វាយប្រហារដោយទឹកជំនន់នេះ ។

លោកបាននិយាយថា ភូមិទាំងនេះ គឺស្ថិតនៅក្នុងតំបន់ដែលទាប ហើយទឹកដ៏ច្រើនដែលធ្លាយចេញពីទំនប់ ទឹក ដែលបាក់នេះ បានបង្កឱ្យមានការខូចខាតយ៉ាងធំធេង ។

មន្ត្រីនោះបាននិយាយថា មនុស្ស ៣.០៦០នាក់បានក្លាយទៅជាអ្នកគ្មានផ្ទះសម្បែងបន្ទាប់ពីគ្រោះ មហន្តរាយនេះ ហើយតំបន់ដែលរងការប៉ះពាល់នេះត្រូវការតង់ , ទូកក្នុងចំណោមរបស់ចាំបាច់ ដទៃទៀតនៅ ពេលដែលផ្នែកឯកជន និងបរទេសដែលរួមមានទាំងប្រទេសចិន ផងបានផ្តល់ឱ្យនូវ ការជួយនោះ ។

រដ្ឋមន្ត្រីថាមពលនិងរ៉ែ លោក ខាំម៉ានិ អ៊ីន ធីរ៉ាត់ បាននិយាយថា ក្រសួងរបស់លោកបានបង្កើត គណៈកម្មាធិការមួយ ដើម្បីស៊ើបអង្កេតនូវឧប្បត្តិហេតុនេះ ព្រមទាំងជួយដល់ពួកអ្នកភូមិដែលប៉ះពាល់។

លោកបាននិយាយថា ក្រសួងនេះបានទាមទារដល់គ្រប់គម្រោងថាមពលវារីអគ្គិសនីទាំងអស់នៅ ទូទាំងប្រទេសទាំងដំណើរការ ហើយនឹងទាំងស្ថិតនៅក្រោមការសាងសង់ឱ្យមានការ ប្រុងប្រយ័ត្ន អំពីអាកាសធាតុ ហើយនឹងរាយការណ៍ពីស្ថានការណ៍ នេះ ដល់រដ្ឋាភិបាល ។

រដ្ឋមន្ត្រីសុខាភិបាល លោក ប៊ូនកុង ស៊ី ហាវ វង់ បាននិយាយនៅឯសន្និសីទសារព័ត៌មាននោះថា ក្រសួងរបស់លោកបានបញ្ជូនពួកមន្ត្រី និងបុគ្គលិកពេទ្យទៅកាន់ជម្រកបណ្កោះអាសន្នទាំងអស់ ឱ្យត្រួតពិនិត្យ មើលសុខភាពពួកអ្នកភូមិ ព្រមទាំងធានាឱ្យមានអនាម័យ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )