ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រជាពលរដ្ឋម៉ុងហ្គោលី ប្រមាណជាង១០ភាគរយ កំពុងរស់នៅដោយផ្ទុកមេរោគថ្លើម

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ –រដ្ឋមន្រ្តីក្រសួងសុខាភិបាលរបស់ប្រទេសនេះ បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រជាពលរដ្ឋម៉ុងហ្គោលីប្រមាណជាង១០ភាគរយ គឺកំពុងរស់នៅដោយផ្ទុក មេរោគថ្លើមកម្រិត B និងC។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Davaajantsan Sarangerel បានប្រាប់ស៊ីនហួ ក្នុងអំឡុងពេលសន្និសីទ សារព័ត៌មានមួយ សម្រាប់ទិវាមេរោគថ្លើមពិភពលោក ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៨ ខែកក្កដាខាង មុខនេះថា ប្រទេសម៉ុហ្គោលីមានអត្រាខ្ពស់ជាងគេលើពិភពលោកនៃជំងឺមហារីកថ្លើមដោយមេរោគថ្លើមកម្រិត B និងC ជាពិសេសអត្រាមរណៈខ្ពស់ជាងគេដែលកើតចេញពីជំងឺនេះ។ ប្រទេសម៉ុងហ្គោលីមានបំណង ដើម្បីបញ្ឈប់ ករណីថ្មីនៃជំងឺថ្លើមកម្រិតB និងCនេះ និងការកាត់បន្ថយអត្រាការស្លាប់ដ៏ច្រើនលើសលប់នេះ ដោយជំងឺក្រិនថ្លើម និងមហារីកថ្លើមត្រឹមដំណាច់ឆ្នាំ២០២០។

ដើម្បីសម្រេចគោលដៅនេះ កម្មវិធីជាតិ « ពលរដ្ឋដែលមានជំងឺថ្លើមទាំងអស់ »ត្រូវបានគេប្រារព្ធធ្វើ កាលពីខែឧសភា ឆ្នាំ២០១៧។ ពលរដ្ឋប្រមាណជាង ៣៥០.០០០នាក់ ដែលមានអាយុចាប់ពី៤០ ឆ្នាំដល់៦៥ឆ្នាំ ត្រូវបានគេពិនិត្ យសម្រាប់មេរោគថ្លើមកម្រិត B និងC ដោយឥតគិតថ្លៃ សម្រាប់ ដំណាក់កាលដំបូង និងជាង៧០ភាគរយ នៃប្រជាជនទាំងអស់បានវិភាគរោគវិច្ឆ័យឃើញថា មានផ្ទុកមេរោគថ្លើមដែលទទួលបានការព្យាបាលសង្រ្គោះជីវិត។

លោករដ្ឋមន្រ្តីបាននិយាយថា ប្រទេសម៉ុងហ្គោលី ដែលមានប្រជាជនប្រមាណ ៣លាននាក់នោះ បាន បាត់បង់ជីវិត ជាង១៦០០នាក់ដោយសារជំងឺមហារីកថ្លើមកាលពីឆ្នាំកន្លងទៅ។ ប្រជាជនប្រមាណជា ៨០ភាគរយឆ្លងជំងឺ រលាកថ្លើមនៅទូទាំងប្រទេស ត្រូវបានគេធ្វើរោគវិនិច្ឆ័យក្នុងជំហានដំបូងមួយ។

ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក នឹងរៀបចំរួមគ្នា នូវព្រឹត្តិការណ៍មួយ នៅក្នុងរដ្ឋធានី អ៊ូឡង់ បាទ័រ នាថ្ងៃសុក្រខាងមុខនេះ។ ជាពិសេសជំងឺមហារីកនឹងត្រូវផ្តល់ នូវការត្រួតពិនិត្យផ្នែក សុខភាពដោយមិនគិតថ្លៃ ហើយនឹងការផ្តល់នូវព័ត៌មានអំពីរជំងឺរលាកថ្លើម និងមហារីកថ្លើមដែល បណ្តាលមកពីមេរោគថ្លើមកម្រិត B និងC ដើម្បីធ្វើឱ្យប្រសើរឡើងនូវការយល់ដឹង របស់ប្រជាពលរដ្ឋនៃ ការឆ្លងជំងឺថ្លើម និងជួយការការពារជាមុន នៃការឆ្លងជំងឺនេះ ឬជំងឺមហារីក។ល។ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក មាស សំអុល )