ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

BRICS ប្តេជ្ញាបង្កើនកិច្ចការពារប្រឆាំងនិងនិន្នាការដែលធ្វើឱ្យខូចដល់ពហុភាគីនិយម

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ –ប្រទេស BRICS ដែលរួមមានប្រទេសប្រេស៊ីល ,រុស្ស៊ី , ឥណ្ឌា ,ចិន និងអាហ្វ្រិកខាងត្បូង បានប្តេជ្ញា ការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគីនៅពេលមួយពេល ដែលបុព្វហេតុ ជាប្ញសគល់នៃលទ្ធិឯកតោភាគីនិយមនិងឯកនិយមពាណិជ្ជកម្ម ស.រ.អា ធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ដល់សហគមន៍ជាសកលនោះ ។

ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa នៅក្នុងការ កត់សម្គាល់របស់ លោក ដែល ធ្វើឡើងនៅឯវេទិកាពាណិជ្ជកម្ម BRICS ដែលធ្វើនៅក្រោមកិច្ចប្រជុំកំពូល BRICS លើកទី១០ ដែល កំពុងធ្វើឡើងនៅទីក្រុងហ្សូហាណេស្បឺកពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកក្កដា នោះ បាននិយាយថា វេទិកានេះត្រូវបានគេធ្វើឡើង នៅពេលដែលប្រព័ន្ធពាណិជ្ជកម្មពហុភាគីកំពុងប្រឈមមុខ នឹងការ ប្រកួតប្រជែង ដែលមិនធ្លាប់មានពីមុនមក ។

លោកបាននិយាយថា យើងមានការព្រួយបារម្ភដោយសារតែការលេចឡើង នៅក្នុងវិធានការ ឯកតោភាគី ដែលមិនស៊ីគ្នាជាមួយច្បាប់អង្គការពាណិជ្ជកម្មពិភពលោក ព្រមទាំងធ្វើឱ្យមានកង្វល់អំពីឥទ្ធិពល នៃវិធានការទាំងនេះ ជាពិសេសនៅលើបណ្តាប្រទេសដែលកំពុងអភិវឌ្ឍន៍ ។

ដើម្បីតបតនឹងការអភិវឌ្ឍទាំងនេះ លោកប្រធានាធិបតីបានលើកទឹកចិត្តដល់បណ្តាប្រទេស BRICS ឱ្យបង្កើននូវចំណងទាក់ទងពាណិជ្ជកម្មថែមទៀត ជាពិសេសនៅក្នុងផ្នែកផលិតកម្មពីព្រោះ បណ្តាប្រទេស BRICS ត្រូវបានគេទទួលស្គាល់កាន់តែច្រើនឡើងថា ជានិមិ្មតកម្ម ដែលមានឥទ្ធិពល មួយនៅក្នុងការ ពង្រឹងគោលការណ៍ នៃតម្លាភាព, ការរាប់បញ្ជូល ព្រមទាំងការចុះសម្រុងគ្នានៅក្នុងរង្វង់ប្រព័ន្ធពាណិជ្ជកម្ម ពហុភាគី ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )