ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម យឹម ឆៃលី និង ឯកឧត្តម ហ៊ុន ណេង អញ្ជើញជាអធិបតី បិទយុទ្ធនាការនិងដង្ហែក្បួនឃោសនាការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នៅខេត្តកំពង់ចាម

AKP កំពង់ចាម ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ —

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិគណៈកម្មាធិការកណ្តាលគណៈបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារ ចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍កសិកម្ម និងជនបទ និងលោកជំទាវ និងឯកឧត្តម ហ៊ុន ណេង អនុប្រធានក្រុមការងារចុះខេត្តកំពង់ចាម អញ្ជើញជាអធិបតី បិទយុទ្ធនាការ និង ដង្ហែក្បួន ឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី៦ នៅខេត្តកំពង់ចាម ដែលមានសមាជិកសមាជិការ គណបក្សប្រជាជនកម្ពុជាជាង ៨០០០នាក់ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ។

រូបថត៖ ឆាយ មុត