ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ជនបង្កឲ្យមានការផ្ទុះក្បែរស្ថានទូតអាមេរិកប្រចំាក្រុងប៉េកំាងត្រូវចាប់ខ្លួន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (២៧.០៧.១៨)

ចិន៖ ទីភ្នាក់ងារបរទេស បានស្រង់សេចក្តីប្រកាសរបស់ស្ថានទូតអាមេរិកប្រចំាក្រុងប៉េកំាង
ដែលបាននិយាយថា មានករណីផ្ទុះគ្រាប់បែកមួយគ្រាប់ នៅខាងក្រៅស្ថានទូតអាមេរិក
នាទីក្រុងប៉េកំាង កាលពីថ្ងៃព្រហស្បត ដែលបណ្តាលឲ្យមនុស្សម្នាក់ ដែលជាអ្នកបង្កការផ្ទុះនោះ
ត្រូវរបួស ក្នុងពេលដែលប៉ូលីសក្រុបងប៉េកំាងនិយាយថា អ្វីដែលផ្ទុះនោះ
គឺគ្រាន់តែជាគ្រឿងសម្រាប់ធ្វើកាំជ្រួចប៉ុណ្ណោះ ។

ប៉ូលីសបានចាប់ខ្លួន ជនបង្កការផ្ទុះនោះ ដែលមានអាយុ ២៦ ឆ្នំា ហើយត្រូវរបួសដៃ
ដោយសារការផ្ទុះ ។ ប៉ូលីសមិនបានប្រាប់ពីមូលហេតុ ដែលធ្វើឲ្យជននោះ បង្កការផ្ទុះទេ
តែបាននិយាយថា ជននោះ មានសតិមិនល្អ ធ្លាប់បានចូលសម្រាកក្នុងមន្ទីរពេទ្យ ម្តងរួចទៅហើយ ។​